ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំហាមមិនអោយមាន សកម្មភាពនានាទ្រង់ទ្រាយធំ នៅក្នុងបរិវេណស្តាត

84

 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការជាបន្តបន្ទាប់ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវការ រាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងវិស័យកីឡា ខណះ ជំងឺកូវីដ-១៩ កំពុងរីករាតត្បាតជាសកល ជាពិសេសកំពុងមានភាពធ្ងន់ធ្ងរ នៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ។

ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវការរាតត្បាតនៃជំងឺកូវីដ១៩នេះក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាជាតិដែលមានទីស្នាក់ការនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិនិងសាធារណជនទាំងអស់ដែលនិយមចូលហាត់ប្រាណ ឲ្យបានជ្រាបថា  រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ ឬការហាត់ប្រាណ ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជម្ងឺកូវីដ១៩ ។

ជាទូទៅទីស្នាក់ការសហព័ន្ធកីឡាជាតិបានប្រមូលផ្តុំច្រើនប្រភេទកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិកន្លងមកការរៀបចំការប្រកួតកីឡាផ្សេងៗក៏តែងរៀបចំនៅទីនោះដែរហើយរួមមានទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់តែងតែមកហាត់ប្រាណនិងលេងកីឡារៀងរាល់ថ្ងៃផងដែរនោះធ្វើអោយមានការប្រមូលផ្តុំមនុស្សច្រើនកុះករជារៀងរាល់ថ្ងៃ។ដោយសារតែបែបនេះហើយដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវការ រាតត្បាតនៃជំងឺកូវីដ១៩  ទើបក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាជាតិ ដែលមានទីស្នាក់ការនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ និងសាធារណជនទាំងអស់ដែលនិយមចូលហាត់ប្រាណ ឲ្យបានជ្រាបថា រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ ឬការហាត់ប្រាណ ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជម្ងឺកូវីដ១៩ នេះ ។

ជាមួយនឹងការហាមមិនអោយមានការជួបជុំគ្នាទ្រង់ទ្រាយធំ ក្នុងពហុកីឡដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ផងដែរនាពេលកន្លងមក ដូច ការផ្អាកការប្រមូលផ្តុំ ការបរិភោគអាហារ និង ការស្នាក់នៅរួមគ្នា របស់កីឡាករ  កីឡាការិនីថ្នាល ទាំង៣២ប្រភេទកីឡា ជាបណ្តោះអាសន្នដែរ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុង មានការ រីករាលដាលខ្លាំង ទាំងនៅលើសកលលោក និង នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ដោយសារCOVID19បង្ខំឱ្យកីឡាករសឹងតែគ្រប់ផ្នែកលុបគម្រោងពង្រឹងសមត្ថភាពនៅក្រៅប្រទេស។កីឡាករគ្រប់ផ្នែកកំពុងត្រូវបានលុបចោលគម្រោងហ្វឹកហាត់ជាទ្រង់ទ្រាយធំៗ ដោយគម្រោងហ្វឹកហាត់នៅក្រៅ គឺត្រូវលុបចោលតែម្ដង ដែលស្ថានភាពនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់កីឡាករ កីឡាការិនីជៀសមិនផុត ដោយសារតែការហ្វឹកហាត់ធំៗត្រូវបានលុបចោល។ យ៉ាងណាមិញ មានការបញ្ជាក់ថា កីឡាករ កីឡាការិនីភាគច្រើន ក៏បង្វែរការហ្វឹកហាត់ មកហ្វឹកហាត់ជាលក្ខណៈក្នុងស្រុកបែបឯកជនៗ និងបែបនៅផ្ទះជាជំនួសវិញ។

គិតចាប់តាំងពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ មកដល់ត្រឹមម៉ោង០៧:ព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយមេរោគ COVID-19 ចំនួន១០៩នាក់ហើយ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៣នាក់ និង អ្នកកំពុងសម្រាកព្យាបាលសរុបចំនួន៨៦នាក់(ស្ត្រី២៨នាក់ និងបុរស៥៨នាក់) ៕

អត្ថបទដែលជាប់ទាក់ទង