ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើជប៉ុនខាតបង់អ្វីខ្លះពីការលើកពេល ប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះ ?

71

ភ្នំពេញ៖ប្រទេសជប៉ុនដែលគ្រោងចំណាយនូវថវិកាចំនួន១២កោដិដុល្លារសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្ដៅនាឆ្នាំ២០២០

​នេះត្រូវទទួលការខាតបង់យ៉ាងច្រើនក្នុងខណៈដែលព្រឹត្តិការណ៍នេះត្រូវពន្យារពេលទៅឆ្នាំក្រោយនោះ ។

ការប្រកួតកីឡាអូឡាំពិកគឺជាសិទ្ធរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC)តែប្រទេសដែលជាម្ចាស់ផ្ទះត្រូវធានាលើហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាពនានាក្នុងអម្លុងពេលនៃការប្រកួត ។សំបុត្រសម្រាប់ចូលទស្សនាត្រូវបានគេកក់ និង ទិញរួចហើយក្នុងរង្វង់ទឹកប្រាក់

​ចំនួនប្រមាណ៧លានដុល្លារដែលបញ្ហានេះគណៈកម្មាធិការជាតិអូឡាំពិកជប៉ុនត្រូវដោះស្រាយជាមួយអតិថិជនរបស់ខ្លួនដោយការបង្វិល

​ប្រាក់សងវិញ ឬ ក៏ត្រូវមានការលើកទឹកចិត្តដោយឡែកមួយនៅពេលដែលការប្រកួតនាឆ្នាំក្រោយឈានមកដល់នោះ ។

ផលប៉ះពាល់ជាមួយផ្នែកឯកជន(Sponsor)ក៏ជារឿងឈឺក្បាលមួយដែលត្រូវប្រឈមក្នុងការដោះស្រាយពិសេសសិទ្ធនៃការលក់

​ព្រឹត្តិការណ៍នេះទៅឲ្យទូរទស្សន៍ក៏មិនមែនជារឿងសាមញ្ញដែរនៅពេលដែលព្រឹត្តិការណ៍នេះត្រូវបានពន្យារដោយសារមេរោគផ្លូវដង្ហើម

​ថ្មីCovid-19 ដែលកំពុងតែរាតត្បាតពិភពលោកយើងនេះ ។

ភូមិកីឡា(Sport Vilage)ដែលកំពុងសាងសង់ដែលភូមិកីឡានេះបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍អូឡាំពិកនឹងត្រូវកែសម្រួលឲ្យទៅជា

​ខុនដូដើម្បីលក់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលពេលនេះភូមិកីឡាត្រូវបានផ្អាកការសាងសង់ក្នុងខណៈដែលបន្ទប់ជាច្រើនត្រូវបានប្រជា

​ពលរដ្ឋកក់លុយរួចទៅហើយនោះ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាប្រទេសជប៉ុនពិតជាកំពុងតែរងនូវផល

​ប៉ះពាល់បែបនេះមែនតែទោះជាយ៉ាងណាក៏ដំណោះស្រាយត្រូវតែមានដោយសមស្រប ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នេះគ្រោនឹងសម្ភោធន៍បើកការ​ប្រកួតនៅថ្ងៃទី២៤កក្កដាឆ្នាំ២០២០នៅ

​ពហុកីឡដ្ឋាន New National Stadium នាទីក្រុងតូក្យូ ។

ព្រឹត្តិការណ៍នេះមានអត្តពលិកចូលរួមប្រមាណ១១.០៩១នាក់ ។កីឡាដែលដាក់ឲ្យប្រកួតមានចំនួន៣៣ប្រភេទដែលមានចំនួន

​២២៩វិញ្ញាសា  ៕

អត្ថបទដែលជាប់ទាក់ទង