ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់បទបញ្ជាឲ្យយោធិនគ្រប់កងឯកភាព នៅក្នុងបន្ទាយ និងមិនអនុញ្ញាតឱ្យជួបជុំជប់លៀង ឱកាសចូលឆ្នាំថ្មី

58

 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍វង្ស ពិសេនបានដាក់បទបញ្ជាឱ្យគ្រប់គ្រងកងកម្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នាពេលខាងមុខនេះ ដោយនាយឧត្តមសេនីយ៍ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា មិនអនុញ្ញាតឲ្យយោធិនចេញក្រៅកងឯកភាពឬបន្ទាយជាដាច់ខាតជាពិសេសការជួបជុំជប់លៀងនិងពិធីផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់វិធានការការពារជំងឺកូរ៉ូណា។

ឯកឧត្តមនាយឧត្តមសេនីយ៍វង្ស ពិសេនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  កាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ បានចេញបញ្ជា  ឱ្យមេបញ្ជាការ ទ័ពជំនាញ កងឯកភាព ស្ថាប័ននិងសាលា ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ដែលមានជាប់ប្រមូលផ្ដុំ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ គឺមិនអនុញ្ញាតឲ្យយោធិនចេញក្រៅកងឯកភាពឬបន្ទាយជាដាច់ខាត។ មិនត្រូវប្រមូលផ្ដុំជប់លៀងឬពិធីផ្សេងៗនាំឲ្យប៉ះពាល់ដល់វិធានការការពារមេរោគកូវីដ១៩។ ត្រូវត្រៀមកម្លាំងជាស្រេចដើម្បីអន្តរាគមន៍ការរីករាលដាលមេរោគដ៏កំណាចនេះ តាមបទបញ្ជាអគ្គបញ្ជាការ៕ 

អត្ថបទដែលជាប់ទាក់ទង