ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៣១ មីនា មិនមានអ្នកកើតជំងឺកូវីដ១៩ និងព្យាបាលជា២ករណី

86

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដែលបានបញ្ជាក់ថាកាលពីថ្ងៃទី ៣១ ខែមីនា មានករណីព្យាបាលបានសះស្បើយ ចំនួនពីរករណី គឺ  ជនជាតិជាតិខ្មែរឥស្លាមម្នាក់នៅខេត្តកែប និងជនជាតិម៉ាឡេស៊ីម្នាក់ ហើយនិងមិនមានករណីវិជ្ជមាន កូវីដ១៩ ថ្មី នោះទេ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថាស្ថានភាពជំងឺ កូវីដ១៩ នៅទូទាំងប្រទេសគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១ ខែមេសាឆ្នាំ ២០២០ គឺអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៥នាក់និងអ្នកដែលកំពុងសម្រាកព្យាបាលចំនួន ៨៤ នាក់ និង អ្នកដែលកើតមានជំងឺនេះ ត្រូវបានរកឃើញទាំងអស់ចំនួន ១០៩ នាក់។ 

ករណីជាសះស្បើយចំនួន ២នាក់នៅខេត្តកែប បុរសជនជាតិខ្មែរឥស្លាមអាយុ ៣០ ឆ្នាំកាន់សាសនាឥស្លាមនិងមានទីលំនៅនៅខេត្តកំពតដែលបានវិលត្រឡប់មកទីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិម៉ាឡេស៊ីអាយុ ៦១ ឆ្នាំមកពីប្រទេសម៉ាឡេស៊ីបានជាសះស្បើយ ក្រោយទទួលបានលទ្ធផល ធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ បានចំនួន ២ លើកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ មិនមានករណី វិជ្ជមានវីរុសដ៏

កំណាចនេះទេ។  គិតចាប់តាំងពីខែមករារហូតមកដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ បានធ្វើការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សរុបទូទាំងប្រទេសមានចំនួន ៥៧៦៨ករណី ៕

អត្ថបទដែលជាប់ទាក់ទង