ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ច្បារអំពៅ​ផ្សព្វផ្សាយ​ បង្ការ​និង​ប្រយុទ្ធប្រឆាំង ​ការពារ​ជំងឺ​កូដ​វីត​១៩

52

 

​ភ្នំពេញៈ អនុវត្ត​ការណែនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែ មេសា ឆ្នាំ​២០២០ លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ​បាន​បញ្ចេញ​កម្លាំង​នគរបាល​ជាច្រើន​នាក់​រួមជាមួយ​រថយន្ត​ដាក់​ឧ​ឃោស​ន​ស័ព្ទ​ចាក់​សារ​សម្លេង​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ទប់ស្កាត់ និង​ការពារ កុំអោយ​មានការ​ឆ្លង​មេរោគ កូ​វិដ​១៩ ដើម្បី​មានការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។​

​សកម្មភាព​នេះ​ចាប់ផ្តើម​អនុវត្ត​រៀ​រាល់ថ្ងៃ​រហូតដល់​មេរោគ កូ​វីដ​១៩ បាន​ធូ​ស្បើយ ជាក់ស្ដែង​នា​ព្រឹក​នេះ​នគរបាល​ចុះទៅ​ផ្សារ​ច្បារអំពៅ​និង​ផ្សារ​ព្រែក​ឯង ក្នុង​ខណ្ឌ​ច្បារអំពៅ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​គ្រប់​ផ្លូវ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​វិធី​ការពារ បង្ការ និង​អប់​ស្កាត ជៀសផុត​ឆ្លង​មេរោគ កូ​វិដ​១៩ ថែមទាំង​មានទឹក​អាកុល​បាញ់​ល់​ដៃ​ប្រជាពលរដ្ឋ​ចូល​ផ្សារ​ទិញ​ម្ហូប​ឬ​ទំនិញ​ផ្សេងៗ​ទៀត​ក្នុងនោះដែរ​បាន​សហការ​ជាមួយនិង​គណ​គ​ម្មា​ការ​ផ្សារ ។ មិន​ត្រឹមតែ​ប្រើប្រាស់​ឧ​ឃោស​ន​ស័ព្ទ​បំពង​សម្លេង​នៅលើ​រថយន្ត​នគរបាល​នោះទេ ក្រុមការងារ​បាន​យក​ស្ទី​ឃ័​រ​ទៅ​បិទ​តាម​ផ្ទះ​និង​ទីសាធារណៈ​ផងដែរ​ផងដែរ ។​

អត្ថបទដែលជាប់ទាក់ទង