ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អាម​រិ​ក អ៊ីតាលី និង​អេ​ស្ប៉ា​ញ មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 ក្នុង​ចន្លោះ​ពី ៧០០ ទៅ ៨០០​នាក់ ក្នុង​មួយថ្ងៃ

68

 

​បរទេស​៖ លោក អាន់​តូ​នី ហ្វ៊ូ​ស៊ី (Anthony Fauci) អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង និង​ជាទី​ប្រឹក្សា​ផ្នែក​សុខភាព នៅ​សេត​វិមាន សហរដ្ឋអាមេរិក បាន​និយាយថា សហរដ្ឋអាមេរិក ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ មាន​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 ក្នុង​ចន្លោះ​ពី ៧០០ ទៅ ៨០០​នាក់ ក្នុង​មួយថ្ងៃ ដែល​មានន័យថា មនុស្សម្នា​ក់បាន​ស្លាប់​រៀងរាល់ ២​នាទី ដែល​នេះ​បើតាម​ការចុះផ្សាយ​របស់ CNA ។​

​ក្នុង​រយៈពេល ២៤​ម៉ោង ក្នុង​ចន្លោះ​ពីថ្ងៃ​អង្គារ ដល់​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​សហរដ្ឋអាមេរិក មាន​មនុស្ស​ស្លាប់​ចំនួន ៣,៨៥០​នាក់ ដោយ​បូក​បន្ថែម​មនុស្ស​ស្លាប់​ថ្មី​ចំនួន ៧០៩​នាក់ នៅ​អ៉ី​តា​លី​មាន​មនុស្ស​ស្លាប់ ១២,៤២៨​នាក់ ដោយ​បូក​បន្ថែម​មនុស្ស​ស្លាប់​ថ្មី​ចំនួន ៨៣៧​នាក់ និង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ មាន​មនុស្ស​ស្លាប់ ៨,៤៦៤​នាក់ ដោយ​បូក​បន្ថែម​មនុស្ស​ស្លាប់​ថ្មី​ចំនួន ៧៤៨​នាក់ ។​

​សូមបញ្ជាក់​ជូន​ថា សហរដ្ឋអាមេរិក​ឈរ​ក្នុង​លំដាប់​លេខ​១ នៅលើ​ពិភពលោក ដែលមាន​មនុស្ស​ឆ្លង​វីរុស Covid-19 ច្រើនជាងគេ បន្ទាប់មក​គឺ​ប្រទេស​អ៉ី​តា​លី អេ​ស្ប៉ា​ញ ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស និង​ប្រទេស​ស្វី​ស​៕​

អត្ថបទដែលជាប់ទាក់ទង