ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​បុរស​ជនបរទេស លួច​លុយ ជាង​១​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​

265

 

​ភ្នំពេញ : បុរស​ជនសង្ស័យ​ជា​ជនបរទេស​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ទទួល​ពី​បុរស​តំណាង​ក្រុមហ៊ុន ប្រគល់​នគរបាល ចាត់ការ​តាមផ្លូវ​ច្បាប់ នា​ព្រឹក​ថ្ងៃទី​១ ខែ មេសា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតនៅ​ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​ជនរងគ្រោះ​មានឈ្មោះ ភួង ភក្ដី ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ តំណាង​ក្រុមហ៊ុន ស្នាក់នៅ​ភូមិ​៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់​ពាក្យបណ្ដឹង​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ​ឆ្កឹះ​សោ​ទ្វា​ផ្ទះ ការិយាល័យ​របស់​ក្រុមហ៊ុន លួច​យក​សម្ភារ​នៅ​ចំណុច​ផ្ទះ​លេខ​៦២Z ផ្លូវ​ព្រះសីហនុ ស្ថិតនៅ​ភូមិ​៤ កាល​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែ មីនា ឆ្នាំ ២០២០ ក្នុងនោះ​បាត់បង់​លុយ​ចំនួន​១២.៣០០ ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​សែក​មួយចំនួនទៀត ដែល​ដាក់​ក្នុង​ថតតុ​។ ជនសង្ស័យ​ប្រើ​កូនកាំបិត​ឆ្កឹះ​សោ​យក ។ លុះដល់​ថ្ងៃទី​១ ខែ មេសា ឆ្នាំ ២០២០ ប្រទះឃើញ​ជនសង្ស័យ ដើរ​តាមផ្លូវ ក៏​ឃាត់​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាមច្បាប់ ។ យោងតាម​កាមេរ៉ា​សុវត្ថិភាព ចូលក្នុង​ការិយាល័យ​លួច​ទ្រព្យសម្បត្តិ ។​

​ជនសង្ស័យ​ឈ្មោះ TE Jean ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​បារាំង មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ បាន​និយាយ​ជាមួយ​នគរបាល​ថា ខ្លួន​គាត់​មិនបាន​ប្រព្រឹត្ត​ករណី​លួច​ទ្រព្យសម្បត្តិ ដូច​ការចោទប្រកាន់​ជនរងគ្រោះ​នោះទេ ។ ក្នុងនោះដែរ នគរបាល យោងតាម​ពាក្យបណ្ដឹង និង​ចង្អុល​តាម​ជនរងគ្រោះ ឃាត់​ជនសង្ស័យ ប្រគល់​ឲ្យ​នគរបាល​យើង ចាត់ការ​តាមផ្លូវ​ច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់​បន្ត ៕​

អត្ថបទដែលជាប់ទាក់ទង