ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកយោធាចំនួន០៣នាក់ នៅលើនាវាដឹកយន្តហោះចម្បាំងUSS Theodore Roosevelt បានឆ្លងវីរុសCovid-19

74

មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាដឹកយន្តហោះចម្បាំងUSS Theodore Roosevelt ដែលកំពុងបំពេញបេសកកម្មលើមហាសាគរប៉ាស៊ីហ្វិកបានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២០កន្លងទៅនេះទៅកាន់ប្រមុខដឹកនាំរបស់ខ្លួនអំពីការឆ្លងរាលដាលនៃវីរុសCovid-19លើបុគ្គលិកយោធានៅលើនាវាដឹកយន្តហោះចម្បាំងមួយនេះដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយNHK World-Japan

  

មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាដឹកយន្តហោះចម្បាំងនោះបានឲ្យដឹងថាបុគ្គលិកយោធាចំនួន០៣នាក់ក្នុងចំណោមបុគ្គលិកយោធាសរុបប្រមាណ,០០០នាក់នៅលើនាវាដឹកយន្តហោះចម្បាំងUSS Theodore Roosevelt បានឆ្លងវីរុសCovid-19 និងមិនអាចដាក់ឲ្យនៅដាច់ដោយឡែកបានខណៈដែលនាវាដឹកយន្តហោះចម្បាំង០១គ្រឿងនេះកំពុងបំពេញបេសកកម្មលើមហាសាគរប៉ាស៊ីហ្វិកនៅឡើយ។

  

គិតត្រឹមថ្ងៃពុធទី០១មេសានេះចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួន១៨៧,៣២១នាក់និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ជាង,០០០នាក់ហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង