ថ្ងៃទី៤មេសា សង្វៀនជាច្រើនបើកឡើងវិញ
ភ្នំពេញ៖កម្មវិធីប្រដាល់តាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានាដែលបានផ្អាកបណ្ដោះអាសនកននោះនៅថ្ងៃទី៤មេសានេះសង្វៀនភាគច្រើនបានបើកឡើងវិញតែការប្រកួតធ្វើឡើងតាមរូបភាពបិទទ្វារតែមានការផ្សាយបន្តផ្ទាល់ដើម្បីឲ្យប្រជាជនបានទស្សនា ។
សម្រាប់សង្វៀននៅទូរទស្សន៍អាស៊ីអាគ្នេយ៍នៅសល់តែសង្វៀនខារ៉ាបាវនារសៀលថ្ងៃទី៤មេសាមួយតែប៉ុណ្ណោះដែលការប្រ
កួតគឺជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ។ លោកញាន សុធីដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍បាន
ប្រាប់ឲ្យដឹងថាយើងបានសុំទៅសហព័ន្ធប្រដាល់គុនខ្មែរហើយលោកប្រធានសហព័ន្ធបានអនុញ្ញាតឲ្យបើកការប្រកួតឡើងវិញដូចការ
ស្នើសុំពីបណ្ដាទូរទស្សន៍នានាដែរ ។
នៅក្នុងការប្រកួតនារសៀលថ្ងៃទី៤មេសានេះអតីតៈជើងខ្លាំងហ៊ឹម សារ៉ាននៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យ
ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមាស សុជាតិ ។
អ្នកប្រដាល់ទាំង២រូបនេះហាត់ក្នុងជំនានជាមួយគ្នាតែសារ៉ាន់ហាក់ដូចជាធ្លាក់ចុះយ៉ាងខ្លាំងក្នុងខណៈដែលសុជាតិនៅប្រកួត
បានល្អមើល និង មានពេលខ្លះគេមានឧិកាសប្រកួតជាមួយអ្នកប្រដាល់បរទេសទៀតផង ។សារ៉ាន់វ៉ៃបានតែត្រឹម៣ទឹកកម្លាំងគេធ្លាក់ចុះ
តែម្ដងចំពោះសុជាតិវិញកម្លាំងគេអស្ចារ្យណាស់ ។
តោះបីសារ៉ានមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែការប្រកួតមួយនេះលទ្ធភាពក្នុងការប្រជែងយក
ជ័យជំនះលើមាស សុជាតិពិតជាលំបាក់ហើយ ។
នឹម ននក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់មកពីខេត្តបាត់ដំបងណាម ម៉ូរ៉ាក់នៃក្លិបពន្លឺសាមគ្គី
ខេត្តបាត់ដំបង ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមហាកម្លាំងដូចគ្នា ចិត្តធំដូចគ្នាតែការវ៉ៃចេញរបស់គេមិនសូវច្បាស់ឡើយ ។ នៅពេល្រកួត
គេចូលចិត្តវ៉ៃចេញច្រើនដូចគ្នាតែមិនសូវចំគោលដៅឡើយ ។ជំនួបមួយនេះទាំងសងខាងសុទ្ធតែមានឧិកាសឈ្នះដូចគ្នាតែមិនដឹងថា
នរណាជួបសំណាងល្អនោះទេ ។
ថន ភឿតក្លិបឃ្លាំងមឿងកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់រួមជាតិដែរនោះគឺឡូញវ៉ាន់ឌីក្លិបពន្លឺវិបុលដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាតែថន ភឿតទាបបន្តិចហេតុនេះគេអាចនឹងលំបាក់ដោយ
សាវ៉ាន់ឌីហើយ ។
ងួន គាក្លិបខេត្តរតនគីរីដែលត្រូវបានគេកត់សម្គាល់ថាពុំធ្លាប់ត្រូវគូប្រកួតវាយឲ្យសន្លប់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នក
ប្រដាល់រឿង សារិទ្ធក្លិបម្កុដរាជសីហ៍ ។
ងួន គាពុំធ្លាប់ត្រូវគូប្រកួតវាយឲ្យសន្លប់នោះទេលើកលែងតែគេត្រូវគូប្រកួតវាយឲ្យរបួសធំហើយត្រូវគ្រូពេទ្យបញ្ឈប់ប៉ុណ្ណោះ។
អ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់នឹងត្រូវទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ៕