ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះដែល កំពុងបន្សាបគ្រឿងញៀន​ និង​ព្យាបាល​នៅមណ្ឌល​ឱ​កាស​ខ្ញុំ​ថ្លែងអំណរគុណ​ចំពោះអភិបាលរាជធានី​ ដែលបានផ្តល់អណ្តូងថ្មីបន្ថែមទៀត​

64
ភ្នំពេញ​៖ នៅពេលឆាប់ៗខាងមុខសនេះ នៅក្នុងមជ្ឈមមណ្ឌលឱកាសខ្ញុំ ដែលមានទីតាំង ស្ថិតនៅក្នុងខណ្ឌសែន សុខ នឹងទទួលបានអណ្តូងថ្មីបន្ថែមទៀត  ដើម្បីជួយដោះស្រាយការប្រើប្រាស់ទឹកប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ ខណៈដែល បច្ចុប្បន្ននេះ នៅក្នុងមជ្ឈមមណ្ឌលឱកាសខ្ញុំ  មានអណ្តូងទឹកតែ១ប៉ុណ្ណោះ ។
   លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងមជ្ឈមមណ្ឌលឱកាសខ្ញុំ  បច្ចុប្បន្នមានអណ្តូងទឹកតែ១ប៉ុណ្ណោះ ហើយនេះជាអណ្តូងទី២ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ ពីលោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ ចុះមកត្រួតពិនិត្យស្ថានភាពទីតាំងអាចបុកអណ្ដូង សម្រាប់ទទួលបានទឹកស្អាតសំរាប់ប្រើប្រាស់ ខណៈដែលទឹករបស់   រដ្ឋាករស្វយ័តភ្នំពេញ គឺទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃចាំបាច់តែប៉ុណ្ណោះ។
លោកស្រីបានបន្តថា ការទទួលបានអណ្តូងនេះ គឺបានកាត់បន្ថយក្នុងការចំណាយ ក៏ដូចជា បានចូលរួមចំណែក ជាមួយរដ្ឋាករស្វយ័តភ្នំពេញ   ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ នឹងអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណះដែលអាកាសធាតុក្តៅធ្វើឲ្យការប្រើប្រាស់ទឹកមានចំនួនកាន់តែច្រើន។ ក្រោយពីមន្ទីរអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យភូមិសាស្ត្រ តាមលក្ខណៈបច្ចេកទេស គឺអាចបុកបានត្រឹមតែជម្រៅ ៥០ម៉ែត្រ នឹងទទួលបានទឹកស្អាតយកមកប្រើប្រាស់។
​    លោក​ស្រី​ បញ្ជាក់​ថា​ ធ្វើយ៉ាងម៉េចគឺយើងសន្សំសំចៃការប្រើប្រាស់ទឹករបស់រដ្ឋាករស្វយ័តភ្នំពេញ ដែលក្នុងពេលវេលានេះ ដោយអាកាសធាតុក្តៅ ដើម្បីទុកទឹកមួយចំនួនក្នុងភូមិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋអាចទទួលបាននិងប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ របស់រដ្ឋាករទឹកស្វយ័តភ្នំពេញបាន ហើយក្នុងនោះ មណ្ឌលឱកាសខ្ញុំ គឺយើងប្រើប្រាស់ទឹករបស់រដ្ឋ សម្រាប់ញ៉ាំ និងដាំបាយស្លស្លុក ចំណែកសម្រាប់ទឹកអណ្តូងគឺសម្រាប់បោកសំលៀកបំពាក់ងូត និងសម្រាប់បន្ទប់ទឹក គឺយើងប្រើប្រាស់ទឹកអណ្ដូង ហើយយើងក៏មានអាប្រឡាយធំមួយនៅក្នុងទីតាំងដែលមានទឹកដក់ កាលពីរដូវវស្សាសម្រាប់ប្រើប្រាស់ និងស្រោចស្រពបន្លែ គឺយើងធ្វើយ៉ាងណា គឺយើងចូលរួមនូវការកាត់បន្ថយឲ្យបានអប្បបរមា ចំពោះការខ្ជះខ្ជាយទឹក។»
   លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបញ្ជាក់ថាទៀតថា  បច្ចុប្បន្ននេះមជ្ឈមមណ្ឌលឱកាសខ្ញុំ មានអ្នករស់ចំនួន១៨០០នាក់ ដែលកំពុងសម្រាកព្យាបាល និងបន្សាបគ្រឿងញៀន៕
អត្ថបទដែលជាប់ទាក់ទង