ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសាងសង់ស្ពានថ្មើរជើងនៅ ស្តុបផ្សារដើមគរ ខណ្ឌទួលគោក មកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបាន៩០ភាគរយហើយ

89
ភ្នំពេញ៖ ស្ពានថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោកគិតមកដល់ព្រឹកថ្ងៃទី០២ មេសា ២០២០នេះ ការដ្ឋានសាងសង់ទាំងមូល សម្រេចបាន៩០ភាគរយហើយ

 ក្រោយពី រៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ បែបសាសនា បញ្ចុះបឋមសិលាសាងសង់ កាលពីចុងខែធ្នូ២០១៩កន្លងមកនេះ។

  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញបានអោយដឹងថា ស្ពានថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោកគិតមកដល់ព្រឹកថ្ងៃទី០២ មេសា ២០២០នេះ ការដ្ឋានសាងសង់ទាំងមូល នៅសល់តែ១០ភាគរយទៀតទេនឹងរួចរាល់ទាំងស្រុងហើយ ដែលអាចដាក់អោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាននៅពេលឆាប់ៗនេះ។

  គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ធ្នូកន្លងមកនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែល ពិធី កាលណោះបានធ្វើឡើងក្រោមវត្តមានលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក 

ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។

   បើតាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ ផ្សារដើមគរនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែដើម្បីស្ថាបនាអោយបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

   គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅ

សេទុងខាងលិចជាប់នឹងផ្សារដើមគរ  ចំណែក

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខ

សាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

  គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញនិងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង