ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់មានជំងឺប្រចាំកាយ ជិះម៉ូតូជំងឺរើសឡើងដួលស្លាប់

61

 

ភ្នំពេញ : បុរសជនជាតិវៀតណាមម្នាក់ជិះម៉ូតូសង់កូរ៉េសេ១០០ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ១AR-៤៣៩០ជំងឺរើសឡើងដួលម៉ូតូស្លាប់មួយរំព្រិចបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២០នៅចំណុចមជ្ឍមណ្ឌលផ្ដល់ឈាម តាមផ្លូវ២៧១ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

សពជនរងគ្រោះឈ្មោះ តង់ សួនគង់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបើតាមស្រ្តីជាប្រពន្ធឈ្មោះ ចាន់ សុខហេង អាយុ ៤៤ឆ្នាំ មុខរបរមេផ្ទះ តាមការអះអាងពីស្ត្រីជាប្រពន្ឋ បានប្រាប់សមត្ថកិច្ចថា ប្តីគាត់មានជំងឺបេះដូងជាយូរឆ្នាំមកហើយ ហើយមិនប្តឹងផ្តល់អ្វីនោះទេ ដោយគ្រាន់តែអោយសមត្ថកិច្ចដឹងលឺ និងសុំយកប្តីគាត់ទៅធ្វើបុណ្យនៅផ្ទះ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

លោក គឹម កល្យាណ អធិការរងទទួលផែនព្រហមទណ្ឌខណ្ឌមានជ័យបានប្រាប់អ្នកយកព័ត៍មានអោយដឹងថាប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់កំពុងជិះម៉ូតូសុខៗស្រាប់តែដួលដោយខ្លួនឯង ។ ក្រោយកើតហេតុស្ត្រីម្នាក់ ចេញមុខមកអះអាងថាខ្លួនជាប្រពន្ឋ ហើយប្រាប់ប្តីគាត់មានជំងឺបេះដូងចំហ រយៈពេល៣ឆ្នាំមកហើយ ដោយលេបថ្នាំឱសថជាប្រចាំដែរ ប៉ុន្តែស្រាប់តែថ្ងៃនេះ ក៏បានទទួលព័ត៌តាមទូរស័ព្ទមកថា ប្តីរបស់គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ២៧១ ។ តែខណៈមកដល់ ហើយសាក្សីប្រាប់ថា គាត់ដួលម៉ូតូដោយខ្លួនឯងទេ ។យោងតាមសាក្សីនិងប្រពន្ធជនរងគ្រោះថាស្លាប់ដោយសារជំងឺប្រចាំកាយនោះទេ សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង