ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សង្ស័យញៀនថ្នាំ ដេកស្លាប់ក្នុងផ្ទះជួល

58

 

ភ្នំពេញ : បុរសម្នាក់សង្ស័យញៀនថ្នាំពេកដេកស្លាប់ក្នុងផ្ទះជួលនិងបង្កការភ្ញាក់ផ្អើលទាំងនគរបាលដោយក្រុមគ្រួសារទូរស័ព្ទប្ដឹងនគរបាលកោសល្យវិច្ឆ័យចុះត្រួតពិនិត្យ កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សពជនរងគ្រោះឈ្មោះ ផាត់ សុភ័ក្រ ភេទប្រុស ៣១ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើយោងតាមឪពុក អួង សឿន អាយុ ៥៨ឆ្នាំ មុខរបរនៅផ្ទះ បានរាប់រៀបប្រាប់នគរបាលថាដោយគាត់មិនបានប្ដឹងផ្ដល់ទៅលើបុគ្គលណាដែលបង្កអោយកូនគាត់ស្លាប់នោះដោយសព្វថ្ងៃកូនគាត់បានប្រើប្រាស់គ្រឿងញៀនមិនមានការងារអ្វីនោះទេតែទោះកូនគាត់ប្រើគ្រឿងញៀនមែនតែមិនដែលបង្កហិង្សាឬបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារនោះទេ ។

លោក គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានបញ្ជាក់ថាករណីខាងលើបានសហការជាមួយនិងកម្លាំងបច្ចេកទេសកោសល្យវិច្ឆ័យនគរបាលស្នងការរាជធានីភ្នំពេញចុះពិនិត្យសពយោងតាមការរៀបរាប់ពីឪពុកសពនិងនគរបាលប៉ុស្តិ៍ក៏ធ្វើណែនាំជនរងគ្រោះកាលនៅរស់ឈប់អោយប្រើប្រាស់គ្រឿងម្ដងមកហើយការសន្និសដ្ឋានសពស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនខ្លាំងពេកក្រោយពីត្រួតពិនិត្យរួចសពបានប្រគល់អោយក្រុមគ្រួសារសពយកទៅវត្តចាក់អង្រែក្រោមដើម្បីធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង