ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសមាជិកAIMF បង្ហាញពីវិធានការ ការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ គឺហាមប្រជាជនជួបជុំគ្នា ត្រូវនៅក្នុងផ្ទះជាដាច់ខាត

47

 

ភ្នំពេញ៖ថ្លែងនៅក្នុងសន្និសីទ តាមវីដេអូ ផ្សាយបន្តផ្ទាល់ពីក្រុងប៉ារីសvideos conferance call រវាង ប្រទេសជាសមាជិក សមាគមន៍ អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបានរាំង (AIMF) ចំនួន១៥ទីក្រុង នៅល្ងាចថ្ងៃទី០៣ ខែមេសានេះ ដែលរៀបចំដោយ លោកជំទាវ អាន អ៉ីដាហ្គោ ប្រធានសមាគមន៍ AIMF និងជាអភិបាលរដ្ឋធានីប៉ារីស ។ លោក ស្រីបន្តថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្តល់យន្តការនានា ដែលបានអនុវត្តនៅតាមប្រទេសនានាទទួលបានជោគជ័យ មកចែករំលែកជួយដល់ទីក្រុងមួយចំនួនដែលកំពុងរងការរាតត្បាតពីជំងឺ កូវីដ ១៩ នេះ។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហ្វីលីព ខ្លែន ដែលបានចូលរួមព្យាបាលនៅទីក្រុង វូហាន ប្រទេសចិន បានលើកឡើងថា វិធានការល្អបំផុត គឺអាជ្ញាធរ ត្រូវហាមឃាត់ជាដាច់ខាត មិនអោយប្រជាជនជួបជុំគ្នា នៅតាមទីប្រជុំជន ទីសាធារណះ ឡានក្រុងនិង សាលារៀន ជាដើម។ បន្ថែមពីនេះ ក្រសួងសុខាភិបាលសហការជាមួយភាគីពាក់ព័ន្ធ ត្រូវតែយកចិត្ត ទុកដាក់ផ្សព្វផ្សាយ ដលប្រជាជន អោយមានការយល់ដឹងពីវិធីសាស្រ្តក្នុងការការពារ ប្រឆាំងកូវីដ១៩ដោយខ្លួនឯង ដូចជា មិនចេញក្រៅ ពាក់ម៉ាស លាងដៃនិងសាប៊ូអោយបានញឹកញាប់ អនុវត្តអនាម័យជាប្រចាំ។ បើរកឃើញថា មានអ្នកផ្ទុកមេរោកកូវីដ ត្រូវឃាត់ទុកនិងយកទៅដាក់ដោយឡែកពីគេដើម្បី ទទួលការព្យាបាល ដើម្បីកុំអោយឆ្លងទៅអ្នកដទៃ។
ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះថា ចំពោះមុខឯកឧត្តមសូមសម្ដែងនូវការសោកស្ដាយចំពោះជនរងគ្រោះដែលរងគ្រោះដោយជំងឺកូវីដ១៩ នេះ។ ឯកឧត្តមបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំនេះថា គិតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ មានចំនួនសរុប១១៤ នាក់ក្នុងនោះមានជនបរទេសចំនួន 64នាក់ ហើយបានជាសះស្បើយចំនួន៣៥ នាក់។ សម្រាប់រាជធានីភ្នំពេញមានអ្នកជំងឺកូវីដ១៩ ចំនួន២០នាក់ ហើយបានជាសះស្បើយចំនួន ៨ នាក់។
លោកឃួង សេ្រង បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំតាមរយៈវីដេអូផ្សាយផ្ទាល់នេះថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល គឺបានទទួលព្យាបាលអ្នកឆ្លងជំងឺកូវីដ ទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងទាំងជនបរទេសផ្សេងទៀតផងដែរ ខណៈប្រទេសខ្លះមិនទទួលព្យាបាលជនបរទេសនោះ។ លោបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់នៅពេលដែលមានករណីផ្ទុះឡើងនូវជំងឺកូវីដ១៩ នេះសម្រាប់ អាជ្ញាធរបានទទួលការពន្យល់យ៉ាងលម្អិតពីក្រសួងសុខាភិបាល ហើយក៏បានធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ អំពីវិធីបង្ការ និងទប់ស្កាត់ សម្រាប់អ្នកជំងឺ គឺត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងនោះអាជ្ញាធរ និងផ្នែកសុខាភិបាលនៅកម្ពុជាបានរួមគ្នាស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ នេះគ្រប់មូលដ្ឋានទាំងអស់ទូទាំងប្រទេសកម្ពុជា ដើម្បីយកពួកគាត់ទៅដាក់ដាច់ដោយឡែក គឺដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋដទៃទៀត និងក៏ជាការបង្ការប្រកបដោយប្រសិទ្ធភាពមួយទៀតដែលមិនឲ្យជំងឺកូវីដ១៩ នេះរីករាលដាលបានយ៉ាងឆាប់រហ័ស។
លោកអភិបាលបានបន្តថា បទពិសោធន៍ដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តនោះ គឺការត្រៀមបម្រុងរួចជាស្រេចនៅទីតាំងអាគារផ្សេងៗក្នុងការទទួលព្យាបាលអ្នកជំងឺ នៅពេលដែលមានសភាពការបន្ទាន់ ជាមួយគ្នានេះការបម្រុងទុកនូវស្បៀងអាហារស្រូវអង្ករជាដើម ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តបានយ៉ាងល្អក្នុងការមិនបញ្ចេញស្រូវអង្ករទៅកាន់បរទេស និងការបម្រុងថវិកាសម្រាប់ធ្វើកិច្ចការងារនេះបន្ថែម លើសពីនេះមន្ត្រីរាជការរបស់រដ្ឋាភិបាល និងសប្បុរសជនទូទាំងប្រទេសបានរួមគ្នាបរិច្ចាគថវិកា ដើម្បីទ្រទ្រង់សកម្មភាពគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង