ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 សក្ដានុពល នៃពហុកីឡដ្ឋាន មរតកតេជោ

82

 

 

ភ្នំពេញ៖ពហុកីឡដ្ឋានមរតកតេជោនឹងបញ្ចេញនូវអំណួត

របស់ខ្លួននាឆ្នាំ២០២៣ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការ

​ប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង ។

ដោយមិននិយាយពីកីឡាបាល់ទាត់ដែលកម្ពុជាធ្លាប់ធ្វើ

ជាម្ចាស់ផ្ទញនៃព្រឹត្តិការណ៍ធំៗទាំងកម្រិតទ្វីប តំបន់និងពិភព

​លោកនោះក្នុងការប្រកួតជាលក្ខណៈពហុកីឡាកម្ពុជាធ្លាប់ធ្វើ

​ជាម្ចាស់ផទញតែម្ដងគត់នាឆ្នាំ២៩៦៦គឺការប្រកួតកីឡាហ្គា

​ណេហ្វូ ។

បន្ទាប់ពីនោះមកកម្ពុជាលង់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់

​ជាង៣០ឆ្នាំ ។ពេលនេះពហុកីឡាដ្ឋានមរតកតេជោនឹងក្លាយជា

​កន្លែងប្រកួតពហុកីឡាដ៏ធំមួយដែលបានកើតឡើងដោយអ្នក

​ដឹកនាំនាសម័យនេះ ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣គឺជាឱកាសជាប្រវត្តិសាស្ត្រនិងជានិមិត្តរូបសម្រាប់ប្រទេសរបស់យើង។ម្យ៉ាង

វិញទៀតកីឡានិងពហុកីឡដ្ឋាននឹងបម្រើដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកទីផ្សារឲ្យកម្ពុជាជាលក្ខណៈអន្តរជាតិក្នុងនាមជាប្រទេស“ស្អាត និងមានពណ៌បៃតង (Clean and Green )”។

ពហុកីឡដ្ឋាននេះមានកន្លែងអង្គុយរហូតដល់ប្រាំមួយម៉ឺនកន្លែងនឹងមានរូបរាងដូចដំបូលទូកគឺជាការរំលឹកទៅដល់ការធ្វើដំណើរតាមផ្លូវដឹកជញ្ជូន ពីជាង ៣០០០ ឆ្នាំមុនរវាងចិន និង កម្ពុជា ពេលដែលប្រទេសទំាងពីរបានចងសម្ព័ន្ធភាពខាង ផ្នែកជំនួញ និងការអភិវឌ្ឍន៍។

នៅឆ្នាំ២០១៥កម្ពុជាបានសហការជាមួយប្រទេសចិនដើម្បីកសាងពហុកីឡាដ្ឋានធំនិងល្បីឈ្មោះនេះឡើង។ក្រុមការងាររួមគ្នាមកពីប្រទេសចិននិងកម្ពុជាត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យមើលគម្រោងសាងសង់នេះ។

បន្ទាប់ពីកីឡាស៊ីហ្គេមពហុកីឡាដ្ឋាននេះនឹងបើកទ្វារស្វា

គមន៍សម្រាប់ព្រឹត្តិការណ៍កីឡានិងការហ្វឹកហាត់ផ្សេងទៀត។ ក្រៅពីនេះវានឹងត្រូវបានប្រើប្រាស់ផងដែរសម្រាប់គោលដៅ

ទេសចរណ៍វប្បធម៌អប់រំនិងការកំសាន្តនានាតាមរយៈការប្រា

រព្ធពិធីប្រគំតន្ត្រី និងការតាំងពិព័រណ៌នានា។

ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣កីឡាករកីឡាការិនីកម្ពុជាចំនួនប្រមាណប្រាំពីររយនាក់នឹងធ្វើការប្រកួតជាមួយកីឡាករ-កីឡាការិនី៧០០០នាក់ផ្សេងទៀតមកពីគ្រប់ទិសទីនៃតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីលើគ្រូបង្វឹក អាជ្ញាកណ្តាល និង មាន
បុគ្គលិកប្រមាណចំនួន៣,០០០នាក់ដែលពេលនោះគេរំពឹងថាពហុកីឡាដ្ឋាននេះនឹងបើកទ្វាស្វាគមន៍មនុស្សប្រមាណជាង

​១០.០០០នាក់ ។

ពហុកីឡដ្ឋាននេះមានសមត្ថភាពជន្លៀសមនុស្សតែក្នុង

រយៈពេល៧នាទីប៉ុណ្ណោះ ។ក្រៅពីមានមជ្ឈមណ្ឌលហែលទឹក

​លោតទឹក កន្លែងប្រកួតកីឡាក្នុងសាល និងក្រៅសាលនោះ

​មណ្ឌលទស្សបាល់ទាត់មាន៥ជាន់ដោយមានជានផ្ទាល់ដីជាន់

​កណ្ដាល និង ជានខ្ពស់បំផុត ។

ពហុកីឡដ្ឋានដែលមានតម្លៃប្រមាណ១៦០លានដុល្លារអាមេរិកនេះគ្រោងងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២០នេះ

​តែម្ដង ៕

 

 

អត្ថបទដែលជាប់ទាក់ទង