ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ូលិសខណ្ឌច្បារអំពៅ ឃាត់ខ្លួនយុវជនម្នាក់រណីរ ជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់

62

ភ្នំពេញ៖លោកឡូ ភារម្យអធិការរងប៉ូលិសខណ្ឌច្បារអំពៅ ដែលទទួលបន្ទុកការងារផ្នែកប្រឆាំងបង្រ្កាបគ្រឿងញៀនបានអោយដឹងនៅព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០២០នេះថាដោយកាលពីម៉ោងជិត១១យប់នាថ្ងៃទី០៣ខែមេសានេះកម្លាំងជំនាញនៃអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅនិងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍សង្កាត់ព្រែកថ្មីបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចដីឡូត៍គ្មានលេខតាមបណ្ដោយផ្លូវបេតុង១ខ្សែស្ថិតនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យឈ្មោះតុង យី ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ចំពោះវត្ថុតាងក្រាមពណ៍សថ្លាចំនួន១២កញ្ចប់ក្នុងនោះមាន២កញ្ចប់ធំ។
គួរបញ្ជាក់ផងដែរថាក្នុងមួយរយះនេះចាប់តាំងពីលោកឡូ ភារម្យឡើងមកធ្វើជាអធិការរងប៉ូលិសខណ្ឌច្បារអំពៅទទួលបន្ទុកលើការងារផ្នែកប្រឆាំងបង្រ្កាបគ្រឿងញៀនខណ្ឌច្បារអំពៅគឺលោកអធិការរងរូបនេះគឺតែងតែដឹកនាំកម្លាំងចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឈានទៅដល់ការបង្រ្កាបជនជួញដូរគ្រឿងញៀនបានជាហូរហែរគួរអោយកត់សម្គាល់តួរយ៉ាងដូចជាករណីខាងលើនេះជាដើមហើយលោកអធិការរងខណ្ឌច្បារអំពៅរូបនេះដោយប្ដេជាចិត្តថាដោយចុះបោសសម្អាតបង្រ្កាបករណីជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនេះអោយដល់ឫសគល់ហើយក្នុងនោះសូមប្រជាជនចូលរួមសហការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង