ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ថ្ងៃនេះ គ្មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ និង​ជាសះស្បើយ​១៥​នាក់​ថ្មី​ទៀត

44

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៤​ខែមេសា​នេះ ក្រសួងសុខាភិបាល បានចេញ​ប្រកាស​នូវ​ដំណឹង​ថា នៅ​ថ្ងៃទី​៣​មេសា មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​នោះទេ​។ ក្រសួង​ដដែល បានប្រកាស​ទៀតថា អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​រហូតដល់ ១៥​នាក់​ថ្មី​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​រហូតដល់​៤៩​នាក់ ។​​

​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល កំពុងតែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ករណី​ថ្មី​ជា​បន្តទៀត ហើយនឹង​បន្ត​ជម្រាបជូន​ដល់​បងប្អូន​សាធារណជន ប្រសិនបើ​មាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ណា​ផ្សេងទៀត​។​

​ក្រសួងសុខាភិបាល បាន​លើកឡើងថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៤​មេសា​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មាន ៖ អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ចំនួន​កើន​ដល់ ៤៩​នាក់ (​ស្នើ​នឹង​៤២,៩៨​ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​ទាំងអស់​) ដែលមាន​សរុប​ជនជាតិ​ចិន ១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស​២​នាក់ បុរស​ជនជាតិ​អង់គ្លេស​១​នាក់ បុរស​ជនជាតិ​បែលហ្ស៊ិក​១​នាក់ បុរស​ជនជាតិ​បារាំង ៨​នាក់ (​ក្នុងនេះ មាន​ទារក​អាយុ​៨​ខែ​) ស្ត្រី​ជនជាតិ​បារាំង​៩​នាក់ បុរស​ជនជាតិ​ម៉ាឡេស៊ី​៣​នាក់ បុរស​ជនជាតិខ្មែរ ២៣​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ ១​នាក់ (​គិត​ចាប់ពី​ខែមករា ដល់​បច្ចុប្បន្ននេះ​)​។ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​បាន​ថយ​ចុះមក​ត្រឹម​ចំនួន​៦៥​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​។

អត្ថបទដែលជាប់ទាក់ទង