ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ជូននូវថវិកាបៀវត្សចំនួន ៥០ម៉ឺនរៀលក្នុង១ខែ រយៈពេល ៦ខែ

319

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៤ មេសា ២០២០នេះបានចូលរួមចំណែកដោយស្ម័គ្រចិត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ជូននូវថវិកាបៀវត្សចំនួន ៥០០,០០០រៀលក្នុង១ខែ រយៈពេល ៦ខែចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19   សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

    ក្រៅសម្តេចតេជោហ៊ុន សែន បរិច្ចាកប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ហើយនោះ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួនទៀតក៏បានបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះផងដែរ។

  គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រាក់ខែប្រមាណ១០លានរៀលក្នុងខែ ។ចំណែក ប្រាក់ខែឧបនាយករដ្ឋមន្ត្រីមាន៨លានរៀល​, ប្រាក់ខែទេសរដ្ឋមន្ត្រីចំនួនលានរៀល និងរដ្ឋមន្ត្រីមានប្រមាណលានរៀលក្នុងខែ

 

អត្ថបទដែលជាប់ទាក់ទង