ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង​នៃ​ការ​ចេញទៅ​ហាត់​នៅក្រៅ​ប្រទេស​ទាំងអស់​ត្រូវ​លុបចោល​

88


​ ​ភ្នំពេញ​៖​ក្នុងខណៈដែល​រោគ​កូ​វីដ​-១៩​នៅតែ​បន្ត​ញាំញី​ពិភពលោក​នោះ​សម្រាប់​កម្ពុជា​រាល់​ការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​
​ទាំងអស់​ត្រូវបាន​លុបចោល​តែម្ដង ។​
​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជា​រិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc)
​លោក​វ៉ា​ត់ ចំរើន​មានប្រសាសន៍ថា​ប្រសិនបើ​យើង​នៅតែ​រឹងទទឹង​បញ្ជូនទៅ​ហាត់​នៅក្រៅ​ប្រទេស​នោះ​ក៏​គេ​បិទទ្វារ​មិន​ឲ្យ​យើង​ចូល​ដែរ​ព្រោះ​
​ពេលនេះ​រោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ​នៅ​មិនទាន់​បញ្ឈប់​ការ​រាតត្បាត​ពិភពលោក​នៅឡើយ​ទេ ។​
​ ​សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​លោក​ណ​យ ផា​ណា​មាន​គម្រោង​បញ្ជូន​កីឡាករ​វ័យក្មេង​ទៅ​ហាត់​នៅ​ប្រទេស​ចិន និង ប្រទេស​
​ជប៉ុន​តែ​ពេលនេះ​ពួកគេ​ត្រូវ​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ទៅតាម​កម្មវិធី​ដែល​លោក​បញ្ជូនទៅ​ឲ្យ​បើ​យើង​មិន​ឲ្យ​ពួកគេ​ហ្វឹកហាត់​ទេនោះ​ពួក​
គេ​នឹង​បាត់បង់​នូវ​គុណ​ផល​(Performance)​របស់ខ្លួន​ជាមិនខាន ។​
​ ​លោក​វ៉ា​ត់ ចំរើន​បញ្ជាក់​បន្តថា​យើង​លុបចោល​រាល់​ការ​ចេញទៅ​ហាត់​នៅក្រៅ​ប្រទេស​មែន​តែ​យើង​បាន​ប្រាប់​ទៅ​សហព័ន្ធ​ជាតិ​
​នីមួយៗ​ដោយ​ឲ្យ​គ្រូបង្វឹ្ក​ក គ្រូ​ជំនួយ​ផ្ដល់​កម្មវិធី​ហ្វឹកហាត់​ដល់​ពួកគេ​ដោយ​គ្រូ​បន្ត​តាមដាន​នូវ​ការហ្វឹកហាត់​ទាំងនោះ​ឲ្យ​បាន​ហ្មត់ចត់ ។​ពួកគេ​
​បើ​ចង់​រក្សាបាន​នូវ​គុណ​ផល​កីឡា​របស់​ខ្លួនគេ​ត្រូវតែ​ហ្វឹកហាត់​ដោយស្មោះ​ត្រង់ ។​
​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ដែលមាន​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​
​របស់ខ្លួន​ទៅ​ហាត់​នៅ​ប្រទេស​ចិន ជប៉ុន និង​កូ​រេ​នោះ​ក៏​សម្ដែង​នូវ​ការខកចិត្ត​យ៉ាង​ខ្លាំ​ដែរ ។​លោក​ស៊ុន សុទ្ធា​រិ​ទ្ធ​ដែលជា​អគ្គលេខាធិការ​នៃ​
​សហព័ន្ធ​នេះ​មានប្រសាសន៍ថា​យើង​នឹង​ឆ្លៀត​ប្រើ​ពេលវេលា​ហ្វឹកហាត់​ក្រៅ​ការជួបជុំ​គ្នាច្រើន​ដើម្បី​កុំ​ឲ្យ​គុណ​ផល​កីឡា​ស្រុតចុះ​ខ្លាំងពេក ។​
​ ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T F (International Taekwondo Federation)​កម្ពុជា​ដែលមាន​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​ទៅ​
​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការ​នានា​នៅក្រៅ​ប្រទេស​នោះ​ក៏មាន​ការខកចិត្ត​ដែរ​ដោយសារ​ប្រទេស​ជា​ម្ចាស់ផ្ទះ​បាន​លុបចោល ឬ លើក​ពេល​នៃ​ការ​
​ប្រកួត ។​
​ ​លោក​អគ្គលេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលស្គាល់​ថា​គ្មានអ្វី​ដែលជា​ជម្រើស​ល្អ​ជាង​ការហ្វឹកហាត់​ដោយ​ខ្លួន​
​ឯង​ឲ្យ​បាន​ខ្លាំង​នោះទេ ។​តំណាក់កាល​នេះ​មានតែ​ការហ្វឹកហាត់​ដោយស្មោះ​ត្រង់​តាម​កម្មវិធី​ដែល​គ្រូបង្វឹក គ្រូ​ជំនួយ​ដាក់​ឲ្យ​តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង