ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លា​ម៉ា​ឡេ​មួយ​ក្បាល នៅ​សួនសត្វ​អា​មេ​រិច ឆ្លង​វីរុស​កូ​រ៉ូ​ណា​

19

 

 

​ពូជ​ខ្លា​ម៉ា​ឡេ​មួយ​ក្បាល​អាយុ ៤​ឆ្នាំ នៅក្នុង​សួនសត្វ Bronz Zoo ទីក្រុង​ញ៉ូ​វ​ញក សហរដ្ឋ​អា​មេ​រិច ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​របស់​សួនសត្វ​កាលពី​ថ្ងៃអាទិត្យ​។​

 

​ក្រសួងកសិកម្ម​អា​មេ​រិច​បាន​និយាយថា នេះ​ជា​លើកដំបូង​ហើយ ដែល​សត្វ​ខ្លា​មាន​ផ្ទុក​វីរុស​។​

 

​ខាង​សួនសត្វ​បញ្ជាក់ថា ពួកគេ​បាន​ចាត់វិធានការ​ការពារ​យ៉ាង​សមស្រប ដើម្បី​មើលថែ​សត្វ​ខ្លា​ឈ្មោះ Nadia និង​កាត់បន្ថយ​ការប៉ះពាល់​បន្ថែមទៀត​។​

 

​អង្គការ​អភិរក្ស​សត្វ​ព្រៃ បាន​ឲ្យ​ដឹងថា សត្វ​ខ្លាធំៗ​ចំនួន ៦​ផ្សេងទៀត ក៏មាន​រោគសញ្ញា​ផងដែរ ហើយ​ខាង​មន្ទីរពិសោធន៍​កំពុងតែ​ធ្វើតេស្ត​។​

 

​មន្ត្រី​សួនសត្វ​បាន​និយាយថា ខ្លា​ឈ្មោះ Nadia និង​ខ្លា ៣​ទៀត ព្រមទាំង​តោ​អា​ហ្វ្រិ​ច ៣​កំពុងមាន​បញ្ហា​ក្អក​ស្ងួត ប៉ុន្តែ​ត្រូវគេ​រំពឹងថា​នឹង​ជាសះស្បើយ​វិញ​។​

 

​សេចក្តីប្រកាស​របស់​សួនសត្វ​បញ្ជាក់ថា ទោះបី​សត្វ​ទាំងនោះ​មិនសូវ​ស៊ី​អាហារ ពួកគេ​នៅតែមាន​សុខភាព​ល្អ និង​ស្ថិតក្រោម​ការមើល​ថែ​រយ៉ា​ង​ល្អ ប្រុងប្រយ័ត្ន និង​មានការ​ទំនាក់​ទំនងជា​មួយ​នឹង​អ្នក​មើលថែរ​៕

 

អត្ថបទដែលជាប់ទាក់ទង