ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ​មូល​និ​ធិក្មេង​ល្អ​CPP ​យក​អំណោយ​ចែក ​ប្រជាជន​២០០​គ្រួសារ​ អ្នក​ប្រកបមុខរបរ​រើស​អេតចាយ​នៅ​ខណ្ឌដង្កោ​

442

​ភ្នំពេញ​៖​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​និង​ជា​ក្រុមការងារ​មូល​និ​ធី​ក្មេង​ល្អ​CPP​បាន​មានមតិ​លើកឡើង​ដោយ​សង្កត់ធ្ងន់ថា​ប្រទេស​កម្ពុជា​តូច​មែន តែ​បេះដូង​នៃ​វប្បធម៌​ចែករំលែក និង​មនុស្សធម៌ មិនតូច​នោះទេ ! ! ! ។​
លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​និង​ជា​ក្រុមការងារ​មូលនិធិ​ក្មេង​ល្អ​CPP​មានមតិ​លើកឡើង​បែបនេះ​ខណៈពេល​ចុះ​ចែក​អំណោយ​ជាមួយ​ក្រុមការងារ​ជូន​ដល់​បងប្អូន​ប្រជាជន​ទីទ័លក្រ​ប្រមាណ​២០០​គ្រួសារ​ដែល​ពួកគាត់​ប្រកបមុខរបរ​រើស​អេតចាយ​កាលពី​ព្រឹក​ថ្ងៃទី​០៥​ខែ មេសា ឆ្នាំ​២០២០​នេះ​។​ហើយ​ខណៈ​ពេលនោះ​ក្រុមការងារ មូលនិធិ​ក្មេង​ល្អ​CPP បាន​នាំយក​អំណោយ​សមាជិក សមាជិការ​ក្រុម និង​សប្បុរសជន ទៅ​ចែកជូន​បងប្អូន​អ្នក​ប្រក​បរបរ​រេ​ី​ស​អេតចាយ នៅ​ទីលាន​ចាក់សំរាម ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ចំនួន​200​គ្រួសារ ។ លោក​បាន​អោយដឹងទៀតថា​ក្នុងឱកាស​នេះដែរ​ក្រុមការងារ បាន​មានមតិ​ដោយ​ធ្វើការ​ណែនាំ​ទៅដល់ បងប្អូន​ប្រជាជន​ដែល​ប្រកបមុខរបរ​រើស​អេតចាយ​ទាំងអស់ ត្រូវ​នាំគ្នា​រក្សា​អនាម័យ ខ្លួនប្រាណ ស្អាត​ល្អជា​ប្រចាំ​ពោលគឺ​ត្រូវ លាងដៃ ជាមួយ សាប៊ូ ,​អាល់កុល ឬ​ជែ​ល ពាក់​ស្រោមដៃ ពាក់​ម៉ាស អោយបាន​ញឹកញាប់ ដោយ​រស់នៅ​ស្អាត ទទួលទាន​ស្អាត​ដោយ​ហាម​ប៉ះពាល់​មុខ ក្នុងករណី ក្តៅខ្លួន ក្អក ផ្តាសាយ​រយៈពេល​យូ ត្រូវ ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ។ ហើយ​ជំនួសមុខ​អោយ​ក្រុមការងារ​មូលនិធិ​ក្មេង​ល្អ​CPP សូម​ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សប្បុរសជន​ទាំងអស់ !​សូម​ជូ​ប​ប្រទះ​តែ​សេចក្ដីសុខ សុភមង្គល សុខភាព​ល្អ សំណាងល្អ និង​ជៀស​ផុតពី​គ្រោះ​ចង្រៃ​ទាំងពួង​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង