ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីសនីឆាបឆេះអាគារសិប្បកម្មកាត់ដេរខោរអាវមួយកន្លែងនៅខណ្ឌ ពោធិសែនជ័យ

89

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះក្រណាត់អស់ជាច្រើនដុំ ក្នុងអាគារសិប្បកម្មកាត់ដេរមួយកន្លែងតែមិនបណ្ដាលឱ្យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ កាលពី ម៉ោង១១យប់ថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុច ខាងក្រោយផ្សារ ត្រពាំងថ្លឹង នៅក្នុងភូមិ ត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៏សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា៖អាគារសិប្បកម្ម លេខ ៩២និង៩៤ ផ្លូវ២៨ ទំហំ ៨ម៉ែត្រ គុណនិង៣០ម៉ែត្រ ធ្វើអ៉ពីថ្មមួយជាន់ដែលជារបស់ស្ត្រីឈ្មោះ ទី ចរិយាភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន អ្នកគ្រប់គ្រងសិប្បកម្មកាត់ដេរខោរអាវ។
ពាក់ព័ន្ធករណីខាងលើនេះលោកស្រីប្រធានសិប្បកម្មនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញផ្សែងហុយចេញពីអាគាជាន់លើ ហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាយកទឹកចះ ដោយសាភ្លើងឆេះខ្លាំងពេក ក៏បានហៅសមត្ថកិច្ចឲ្យជួយទាក់ទងទៅឡានទឹកឲ្យមកបាញ់ទឹកពន្លត់។សំណាងល្អឡានទឹកមកបាញ់ទប់ស្កាត់ទាន់ត្រឹមតែឆេះអស់អាគាជាន់លើមិនបណ្តាលឲ្យឆ្លងដល់ផ្ទះដ៏ទៃទៀត។លោកស្រីបានបន្តទៀតថារូបគាត់បានឲ្យពីនាក់បងប្អូនស្រី១ និង ប្រុស១ដេកចាំក្នុងអាគានេះ ដោយមិនបានបិតប៉ារ៉ែតភ្លើង ហើយនៅម៉ោងកើតហេតុខាងលើក៏ស្រាប់តែឆ្លងចរន្ធអគ្គីសនី ឃើញភ្លើងឆេះខាងលើជាន់ទី១ ពីនាក់ បងប្អូន ក៏ចេញមកខាងក្រៅហៅគេហៅឯងឲ្យជួយរហូតដឹងដល់សមត្ថកិច្ចមកជួយអន្តរគមន៏ក៏ទាក់ទងទៅឡានទឹកចុះមកបាញ់ទឹកពន្លត់ទាន់ពេលវេលា។
ក្រោយកើតហេតុការខូចខាតនូវទ្រព្យសម្បត្តិ ឆេះអស់ក្រណាត់ប្រហែល ២០ដុំទៅ៣០ដុំ ការប្រើប្រាស់ឡានទឹកចំនួន១០ គ្រឿង
បាញ់អស់៨ គ្រឿង រលត់ទៅវិញនៅម៉ោងជិត១២យប់នៅថ្ងៃដដែល ៕

អត្ថបទដែលជាប់ទាក់ទង