ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍កីឡា ដែលត្រូវផ្អាកក្នុងឆ្នាំនេះ

81

 

ភ្នំពេញ៖លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រ

សាសន៍ថាព្រឹត្តិការណ៍កីឡាជាតិភាគច្រើនត្រូវបានលើកពេលប្រកួត ។

ការប្រកួតកីឡាជាតិលើកទី៣ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលជាគោលដៅបាញ់ ឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ ក៏ត្រូវបានពន្យាពេលដូចគ្នាផងដែររួមទាំងការរៀបចំព្រឹត្តិការណ៍កីឡានានាមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទិវាកីឡាទេសចរណ៍នានាជាដើម។

ការរៀបចំការប្រកួតចំបាប់បុរាណដែលជាកីឡាប្រពៃណីជាតិខ្មែរព្រមទាំងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនាអំឡុងខែមិថុនាត្រូវលើកយកទៅរៀបចំនៅឆ្នាំក្រោយជំនួសវិញ។ក្នុងខណៈការប្រកួតប្រដាល់គុនខ្មែរនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ត្រូវបន្តផ្អាកការប្រកួតដែរនោះ។អ្វីៗគឺដើម្បីចូលរួមបង្ការនិងទប់ស្កាត់កូវីដ១៩ហើយសកម្មភាពនានានឹងត្រូវបន្តផ្អាក រហូតដល់មានការជូនដំណឹងជាថ្មីពីរាជរដ្ឋាភិបាល ។

ដោយឡែកទិវារត់ប្រណាំងដ៏ធំប្រចាំឆ្នាំនៅតំបន់អង្គរខេត្តសៀមរាបទិវារត់ប្រណាំងម៉ារ៉ាតុងនាខែសីហានិងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនាខែធ្នូមិនទាន់សម្រេចផ្អាកនោះទេ ដោយរង់ចាំមើសភាពការណ៍ ១ខែ ឬ២ខែបន្តទៀតសិន ៕

អត្ថបទដែលជាប់ទាក់ទង