ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍ទូរទស្សន៍ទាំងអស់ត្រូវបាន អនុញ្ញាតឲ្យបើកការប្រកួតប្រដាល់ឡើងវិញ

88

ភ្នំពេញ៖សហព័ន្ធប្រដាល់គុនខ្មែរបានអនុញ្ញាតឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ត្រូវបានអនុញ្ញាតឲ្យបើកការប្រកួតប្រដាល់

​ឡើងវិញហើយតែជាការប្រកួតបិទទ្វារដោយមិនឲ្យមានអ្នកចូលទស្សនាឡើយ ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានស៊ីញ៉េលើសេចក្ដីជូនដំណឹងស្ដីពីការអនុញ្ញាតឲ្យបណ្ដា

គ្រប់ស្ថានីយ៍ទូរទស្សទាំងអស់បើកការប្រកួតប្រដាល់ឡើងវិញចាប់ពីពេលផ្សាយដំណឹងនជតទៅ ។

នេះជាការអនុញ្ញាតឲ្យបើកការប្រកួតដោយមានបម្រាមខ្លះៗដើម្បីការពារកុំឲ្យឆ្លងមេរោគផ្លូវដង្ហើមកូវីដ ១៩ ។នៅក្នុងបម្រាមនៃ

លិខិតអនុញ្ញាតនោះគឺអនុញ្ញាតឲ្យប្រកួតដោយមានការផ្សាយបន្តផ្ទាល់បានតែត្រូវយកចិត្តទុកដាក់ខ្ពស់តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលចំពោះការថែទាំអនាម័យក្នុងពេលប្រកួត ។

រាល់ការប្រកួតមិនត្រូវអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ កីឡាករ​ និងអ្នកចាំបាច់

​តែប៉ុណ្ណោះ ។

ការផ្អាកការប្រកួតកន្លងមកនេះកីឡាករភាគច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីប្រកបមុខរបរផ្សេងៗចិញ្ចឹមជីវិត

ហើយពេលនេះដំណឹងនៃការបើកសង្វៀនប្រកួតឡើងវិញនោះគណៈកម្មការ អាជ្ញាកណ្ដាលភាគច្រើនរីករាយចិត្តយ៉ាងខ្លាំងព្រោះពួក

​គាត់មិនត្រឹមតែវេទនាលុយចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេតែនៅពីបាកលុយបង់ទុងទីនប្រចាំសប្ដាហ៍ទៀតផង ៕

ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង