ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រមូលផ្តុំហ្វឹកហាត់ នឹងចាប់ផ្តើមឡើងវិញនៅឆ្នាំ២០២១

94

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានស្នើសុំការអនុញ្ញាតជាគោលការណ៍ពីសម្តេចពិជ័យសេនាទៀ បាញ់ ប្រធានគណះកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ថា ការប្រមូលផ្តុំហ្វឹក ហាត់ នឹងចាប់ផ្តើមជាថ្មី នៅឆ្នាំ២០២១ តទៅឲ្យបានពេញលេញ ដោយការហ្វឹក ហាត់បង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកទាំងអស់ដែលនៅសល់ពេលប្រហែល២ឆ្នាំកន្លះ។

ប៉ុន្តែប្រសិនបើស្ថានភាពល្អឡើវិញនៅត្រឹមខែឧសភាឬខែមិថុនានោះការប្រមូលផ្តុំហ្វឹកហាត់នឹងត្រូវបន្តចាប់ផ្តើមយ៉ាងខ្លាំងក្លាតែម្តង។នេះជាការលើឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈក ម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២ ០២៣  ។

លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងវិស័យកីឡានេះ ដែលមានក្រសួងអប់រំ យុវជននិងកីឡា ក្រសួង ទេសចរណ៍និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំធ្វើផែនការបង្ការចាប់តាំងពីពេលមុនការផ្ទុះខ្លាំងនៃវិបត្តិការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មីមួយនេះ ដោយយើងបានត្រៀមជំនាញកីឡាសម្រាប់សហព័ន្ធកីឡាជាតិ ។

ពាក់ព័ន្ធទៅនឹងការប្រមូលផ្តុំហ្វឹកហាត់យើងបានស្នើសុំការអនុញ្ញាតជាគោលការណ៍ពីសម្តេចពិជ័យសេនាទៀ បាញ់ ថានឹងចាប់ផ្តើមជាថ្មីនៅឆ្នាំ២០២១តទៅឲ្យបានពេញលេញដោយការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកទាំងអស់នៅសល់ពេលប្រហែល២ឆ្នាំកន្លះ។ប៉ុន្តែប្រសិនបើស្ថានភាពល្អឡើវិញនៅត្រឹមខែឧសភាឬខែមិថុនានោះគឺការប្រមូលផ្តុំហ្វឹកហាត់នឹងត្រូវបន្តចាប់ផ្តើមយ៉ាងខ្លាំងក្លាតែម្តង។

ដោយសារជំងឺផ្លូវដង្ហើមកូវីដ១៩នេះបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅលើពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់ រួមទាំងវិស័យកីឡាទាំងអស់នៅបណ្តាប្រទេសជាច្រើនជាអន្តរជាតិ ដូចជា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅនៅប្រទេសជប៉ុន ត្រូវបានលើកពេលឆ្នាំ២០២១ នារដូវក្តៅដូចគ្នា ខណៈ ប្រទេសមួយចំនួនក៏មានកីឡាករ គ្រូបង្វឹក មន្ត្រីដឹកនាំការប្រកួតមួយចំនួន ក៏ឆ្លងជំងឺកូវីដ១៩នេះដែរ នៅលើពិភពលោក ដែលនេះកំពុងបង្កក្តីបារម្ភទាំងអស់គ្នានូវភាពប្រឈមនៃវិបត្តិជំងឺនេះ ហើយយើងទាំងអស់គ្នាត្រូវតែខ្នះខ្នែងរកវិធីទាំង ឡាយ ដើម្បីឲ្យគោលដៅរបស់យើងទទួលបានជោគជ័យ សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពីព្រោះផលវិបត្តិនេះកំពុងបង្កផលប៉ះពាល់ដល់ដំណើរការរៀបចំឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះដូចគ្នាផងដែរ។

លោក វ៉ាត់ ចំរើន អះអាងថា កម្ពុជាកំពុងត្រៀមយុទ្ធសាស្ត្រ រៀបចំស៊ីហ្គេម ២០២៣ រួចរាល់ ដោយយើងត្រូវស្វែងយល់អំពីស្ថានភាពទូទៅ វិសាលភាពនៃផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ ដែលយើងដឹងហើយថា ឆ្នាំ២០២០ គឺជាឆ្នាំដែលកម្ពុជាបានត្រៀមបញ្ចូនកីឡាករ កីឡាការិនីជម្រើសជាតិចេញទៅហ្វឹកហាត់នៅក្រៅប្រទេស និងក្រុមអត្តពលិកមួយចំនួនទៀតហ្វឹកហាត់នៅក្នុងស្រុក ដោយអញ្ជើញគ្រូជំនាញបរទេសមកជួយបង្ហាត់បង្រៀនដោយផ្ទាល់ ដើម្បីផ្គុំចូលគ្នាបង្កើតព្រឹត្តិការណ៍នៃការជំរុញយុទ្ធនាការហ្វឹកហាត់ជំនាញកីឡាកម្រិតខ្ពស់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ប៉ុន្តែស្ថានភាពជាក់ស្តែងយើងរងផលប៉ះពាល់ដោយមិនត្រឹមតែកម្ពុជាទេគឺប៉ះពាល់ដល់ការហ្វឹកហាត់ត្រៀមរបស់បណ្តាប្រទេសអាស៊ាន ដែលគ្រោងនឹងចូលរួមប្រជែងមេដាយនៅកម្ពុជា នាពេលនោះ ក៏ទទួលរងផលប៉ះពាល់វិបត្តិជំងឺនេះដូចគ្នា រហូតដល់ប្រទេសខ្លះបានដាក់ប្រទេសខ្លួនក្នុងភាពអាសន្ន ដោយបិទការហ្វិតហាត់ ការប្រកួតទាំងអស់។

ក្នុងស្ថានភាពនេះ គឺកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ត្រូវបានឈប់ សម្រាក ប៉ុន្តែគឺជាការសម្រាកសកម្ម ដែលនៅមានការហ្វឹកហាត់នៅតាមផ្ទះដែលគោលដៅស៊ីហ្គេម២០២៣ត្រូវតែធ្វើហើយត្រូវឈរនៅលើស្មារតីធ្វើដោយការទទួលខុសត្រូវ និងធ្វើឲ្យជោគជ័យ។ ដូចនៅក្នុងមហាសន្និបាតរបស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីដើមឆ្នាំ២០២០កន្លងទៅ លោកបណ្ឌិត ថោង ខុន ក្នុងឋានៈជាប្រធានអូឡាំពិកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធនានាបានប្តេជ្ញាចិត្តខ្ពស់ ហើយថាយើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើឲ្យទទួលបាននូវភាពជោគជ័យ ហើយលោករំពឹងទុកថា វិបត្តិជំងឺនេះអាចនឹងមិនរាតត្បាតយូរទេ ដូច្នេះយើងនឹងបន្តផែនការមេជាបន្តទៀត និងសម្រុកឲ្យកាន់តែខ្លាំងក្លានៃដំណើរការអភិវឌ្ឍឲ្យបានខ្លាំង ដោយផលប៉ះពាល់នេះបង្កតែទៅលើគុណភាពបច្ចេកទេសទេ ប៉ុន្តែការត្រៀមលក្ខណៈនៅមានពេល ដោយគណៈកម្មការជំនាញទាំង១៤នៃCAMSOCមានពេលវេលាធ្វើកិច្ចការនេះបាន នៅតាមផ្ទះខណៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃពហុកីឡដ្ឋានជាតិមរតកតេជោនៅតែបន្តដំណើរការសាងសង់យ៉ាងសកម្មដដែលមិនមានការឈប់សម្រាកនោះទេដោយហាមប្រាមមិនឲ្យអ្នកក្រៅចេញចូលបានពោលគឺមានតែកម្មករជំនាញនៅក្នុងនោះប៉ុណ្ណោះ។ ចំពោះផែន ការសាងសង់ភូមិកីឡា ក៏កំពុងតែដំណើរការផងដែរ។

«យើងឃើញថា ក្នុងស្ថានភាពវិបត្តិជំងៗនេះ គឺនៅមានចំណុចមួយចំនួននៅតែល្អដែរ មិនប៉ះពាល់ទាំងអស់នោះទេ ហើយមានចំណុចមួយចំនួនទៀត ដែលយើងកំពុងប្រែក្លាយឲ្យទៅជាការរៀបចំខ្លួនឲ្យបានរឹងមាំជាងមុន ល្អជាងមុន ដោយយើងត្រូវចាប់ផ្តើមចេញដំណើរដោយភាពស្វាហាប់» ៕

អត្ថបទដែលជាប់ទាក់ទង