ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ ដែលបង្ហោះសារគំរាម សម្លាប់ថ្នាក់ដឹកនាំនិងជេរប្រមាថព្រះមហាក្សត្រ ដោយប្រើឈ្មោះនិងរូបថតអតីតប្រពន្ធរបស់ខ្លួនដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួន

48

ខេត្តសៀមរាប៖កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប  បានចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះសារតាមបណ្ដាញសង្គមFacebook គំរាមសម្លាប់ថ្នាក់ដឹកនាំនិងញុះញង់ឲ្យមានការរើសអើងព្រមទាំងជេរប្រមាថព្រះមហាក្សត្រ។ជនល្មើសបានប្រើល្បិចក្លែងបន្លំដោយប្រើឈ្មោះនិងរូបថតអតីតប្រពន្ធរបស់ខ្លួនដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួនដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។

លោកឧត្តមសេនីយ៍ត្រីហួតសុធីស្នងការរងទទួលផែនការងារសន្ដិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឲ្យដឹងនៅថ្ងៃទី៧ខែមេសាឆ្នាំ២០២០ថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះអាត់អេងសេនអាតអាយុ៣៦ឆ្នាំមុខរបរជាងភ្លើងនិងម៉ាស៊ីនត្រជាក់មានទីលំនៅភូមិទួលឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ, នាយកដ្ឋានជំនាញបានសហការជាមួយផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធីហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

បើតាមលោកឧត្តមសេនីយ៍ត្រីហួតសុធីជនសង្ស័យបានធ្វើសកម្មភាពនិងរូបភាពបង្ហោះតាមបណ្ដាញសង្គមគំរាមសម្លាប់ថ្នាក់ដឹកនាំញុះញង់ឲ្យមានការរើសអើងជេរប្រមាថអង្គព្រះមហាក្សត្រនិងជេរប្រមាថស្ថាប័នផ្សេងនិងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជារាល់សកម្មភាពនេះជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គមFacebook និងTiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាកVivo (Y5)ពណ៌ខៀវដែលមានគណនីចំនួន៣ដូចជា១៖ត្រាំងសិលាអង្គរធំភូមិប្រាសាទ២៖សិលាសៀមរាបសិលាប្រាសាទនិង៣៖គណនីTiktok ឈ្មោះសិលាសៀមរាប។

ក្រោយសាកសួរជនល្មើសបានឆ្លើយសារភាពថាពិតជាបានបង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែនដោយប្រើឈ្មោះនិងរូបថតអតីតប្រពន្ធរបស់ខ្លួនដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួនដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង