ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ចំការមន​៖​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​បឺត​ឧបត្ថម្ភ​ម៉ា​សុ​ី​ន​បាញ់ថ្នាំ​សម្លាប់​មេរោគ​១០​គ្រឿង​សាលាខណ្ឌ​ទុក​ប្រើប្រាស់​បង្ការ​ទប់​ស្កាត​មេរោគ​កូ​វីដ​១៩

60

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​០៧​ខែមេសា​ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌចំការមន​នៃ​រាជធានី​ភ្នំពេញ​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​ទឹក​ចិ​ត្ដ​ដ៏​ធំធេង​របស់​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​បឺត​ដែល​បាន​ជួយឧបត្ថម្ភ​នូវ​ម៉ា​សុ​ី​ន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​១០​គ្រឿង​មកដល់​សាលាខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ ដើម្បី​យកមកប្រើ​ប្រាស់​ការពារ​នៅ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ឬ​ហៅថា​ជំងឺ​កូ​វីដ​-19 (Covid-19) ដែល​កំពុង​រីក​រាលដាល​ជា​សាកល បើទោះបីជា​ជម្ងឺ​នេះ​នៅមាន​សភាព​ឆ្លង​លឿន​ក៏ ប៉ុន្ដែ​យើង​ក៏​អាច​ការពារ​ទប់ស្កាត់បាន ដោយ​ការធ្វើ​អនាម័យ​អោយបាន​ត្រឹមត្រូវ​យ៉ាង​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ ។​ហើយ​ក្នុងនោះ​រដ្ឋបាល​ខណ្ឌចំការមន​ក៏បាន​លើកទឹកចិត្ដដ​ល់បង​ប្អូន​កុំ​មាន​ភាពភ័យខ្លាច​ស្លន់ស្លោរ​ចំពោះ​ជំងឺ​មួយ​នេះ ដោយ​សូម​ចូលរួម​ប្រយុទ្ធប្រឆាំង​តាមរយះ​ការថែរក្សា​អនាម័យ​អោយបាន​ខ្ជាប់ខ្ជួន ត្រូវ​មានកូន​ដប​អាល់កុល​តូចៗ ឬ​ជែ​ល ដើម្បី​ដាក់​តាម​ខ្លួន​ឬ​តាម​រថយន្ត​ឬ​កន្លែង​បម្រើ​ការងារ​នៅ​គ្រប់​ពេលចេញ​ក្រៅ ឬ​ប៉ះពាល់​វត្ថុ​ផ្សេងៗ​នៅតាម​សាធារណៈ ឬ​ទីប្រជុំជន​ដែលមាន​មនុស្សម្នា​ច្រើន​នាក់​។​ដូចនេះ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង