ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ករណីប្លន់និងនារីម្នាក់ស្លាប់ យ៉ាងអាណោចអាធម៌ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ

139

 

ភ្នំពេញ : ខណ្ឌបឹងកេងកងមាន២ករណី២យប់ជាប់គ្នាទីករណីវាយប្លន់យកម៉ូតូរងគ្រោះមិនបានសំរេចនិងទី២នារីម្នាក់ជិះម៉ូតូឌ្រីមម្នាក់កំពង់និយាយទូរស័ព្ទក៏មានជនល្មើសជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទបានសំរេចតែជនរងគ្រោះដួលស្លាប់យ៉ាងអាណោចអាធម៌ប្រជាពលរដ្ឋមានារព្រួយបារម្មណ៍និងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២០កើតហេតុនៅចំណុចមុខហាងសាច់អាំង១៦៨ តាមផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។

ជនរងគ្រោះមានឈ្មោះ លីវ ឡៃហួយ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ភូមិព្រៃគគីរ ឃុំ សណ្ដាន់ ស្រុកសណ្ដាន់ ខេត្ត កំពង់ឆ្នាំង ។

សង្កេតឃើញថាក្នុងខណ្ឌបឹងកេងកងមានករណីហើយករណីទី០៦មានករណីធាក់ប្លន់ម៉ូតូឌ្រីមសង់មិនសំរេចនៅក្រោមស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់ទំនប់ទឹកលុះយប់ថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២០ក៏មាននារីម្នាក់ត្រូវជនសង្ស័យឆក់ទូរស័ព្ទមិនសំរេចធាក់ផ្ដួលបណ្ដាលអោយស្លាប់ពេលដឹកដល់មន្ទីរពេទ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ខ្លាំងចំពោះចំណាត់ការនគរបាលខណ្ឌតាមចាប់ជនសង្ស័យ ។

នគរបាលបានអោយដឹងថាពិតជាមានករណីជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌ្រីមសង់មាន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពេលជិះម៉ូតូស្របទិសគ្នាក្នុងទិសដៅពីលិចមកកើតតែឆក់មិនបានសំរេចនារីរងគ្រោះបានទាញមកវិញហើយជនសង្ស័យចំនោមបក្សពួក២នាក់ធ្វើសកម្មភាពខឹងក៏យកជើងធាក់ម៉ូតូជនរងគ្រោះរេចង្កូតដួលបោកក្បាលស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យកាល់ម៉ែត្រកើតហេតុរួចកម្លាំងនគរបាលទទួលបានព័ត៍មានចុះទៅនិងនគរបាលកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញត្រួតពិនិត្យសពប៉ះទង្គិចក្បាលធ្ងន់ទើបធ្វើអោយស្លាប់សពបានប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីក្រោយពីទទួលបណ្ដឹងពីឪពុករងគ្រោះ ។

អត្ថបទដែលជាប់ទាក់ទង