ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ដួលម៉ូតូបោកក្បាលស្លាប់ ដោយសារក្រុមចោរ​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ

54

 

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយពី​ក្រុម​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ មិនបាន​សម្រេច នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ កាលពី​ម៉ោង​២០​និង​២០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៩៦ ផ្លូវ​លេខ​៣១០ ក្រុមទី​៣៧ ភូមិ​១៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹ​កេងកង រាជធានី​ភ្នំពេញ​។​

​បើតាម​ការ​របាយការណ៍​របស់​អគ្គស្នងការ​ន​គរ​ជាតិ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ លីវ ឡៃ​ហួយ អាយុ​២៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​ខេ​៤ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​សន្សំ​កុសល់ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទីកន្លែង​កំណើត​នៅ​ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​ជនសង្ស័យ​ចំនួន​២​នាក់ ពុំ​ស្កាល់​អត្តសញ្ញាណ​ជា​ប្រភេទ​ក្មេងស្ទាវ ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ទៅ​២២​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda dream c125 ពណ៌​ខ្មៅ ពុំ​ស្គាល់​លើ​ស៊េរី និង​ពុំ​ចាំ​ផ្លាកលេខ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ក្រោយពី​ធ្វើ​សកម្មភាព​មិនបាន​សម្រេច ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ តាម​បណ្តោយ​ផ្លូវ​៣១០ ស្របពេលនោះ ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើដំណើរ​ស្រប​ទិស​គ្នា មកពី​ក្រោយ អែប​ក្បែរ​ម៉ូតូ​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល អូស​ម៉ូតូ​នឹងរង​របួសធ្ងន់​។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​បាន​ស្លាប់​។​

​បច្ចុប្បន្ន​សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​នៅ​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ក្រុម​ជនល្មើស​៕​

អត្ថបទដែលជាប់ទាក់ទង