ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដែលបង្កការរំខាន និងអុកឡុក មិនឱ្យដំណើរការរាប់សន្លឹកឆ្នោតបាន ត្រូវបណ្តេញចេញ និងពិន័យ២០លានរៀល

165


ភ្នំពេញ៖ គ.ជ.ប បានចេញសេចក្ដីណែនាំបន្ថែម លេខ ០៦៧​ ស្ដីពី​​ការផ្ដល់​សុពលភាព​លើគំនូសសញ្ញា​គាំទ្រលើ​សន្លឹកឆ្នោត ដោយបានបញ្ជាក់ថា ការសម្រេចផ្ដល់សុពលភាពជាសន្លឹកឆ្នោតបានការ ឬសន្លឹកឆ្នោតមិនបានការ គឺជាសិទ្ធិ និងជាសមត្ថកិច្ចរបស់ ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) ហើយជនណាដែលបង្កការរំខាន និងអុកឡុក មិនឱ្យដំណើរការរាប់សន្លឹកឆ្នោតបាន ត្រូវចាត់វិធានការបណ្តេញចេញ និងពិន័យ២០លានរៀល។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់បន្ថែមថា ជនណាដែលមិនយល់ស្របតាមការសម្រេចរបស់ប្រធាន គ.ក.រ អាចតវ៉ា ឬ/និងជំទាស់ ចំពោះករណីនេះទៅកាន់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងយូរត្រឹមម៉ោង ១១៖៣០នាទី នៃថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត ។ ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងនៅក្នុងបរិវេណខាងក្នុង ត្រូវស្ថិតក្រោមការគ្រប់គ្រង់ និងការត្រួតពិនិត្យរបស់ប្រធាន គ.ក.រ ។ ក្នុងករណីជនណាបង្កការអុកឡុក ឬរំខានមិនឱ្យដំណើរការរាប់សន្លឹកឆ្នោតបាន ប្រធាន គ.ក.រ ត្រូវចាត់វិធានការបណ្តេញជននោះ ចេញពីការិយាល័យភ្លាម និងធ្វើរបាយការណ៍អំពីករណីនេះជូនទៅ គឃ.សប។ ជនណាដែលបង្កការរំខាន មិនរាប់សន្លឹកឆ្នោតបាន ជននោះ នឹងត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០រៀល ទៅ ២០.០០០.០០០រៀល ដោយ គ.ជ.ប ពុំទាន់ គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង