ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​ចំណាកស្រុក សរសេរ​ស្លាក​សញ្ញា​ដាក់​មុខផ្ទះ

74

 

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​នេះ អភិបាលស្រុក​កោះ​អ​ណ្តែ​កលោក គិ​ន ភក្តី នៅតែ​បន្តសកម្មភាព​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​ការចូលរួម​ទាំងអស់គ្នា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​អំពី​ជំងឺឆ្លង​កូ​វីដ​១៩ នៅតាម​ខ្នង​ផ្ទះ និង​នៅតាម​ផ្សារ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​កាន់តែ​យល់ច្បាស់ អំពី​វិធី​ការពារ ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សហាវ​នេះ​។

​លោក គិ​ន ភក្តី បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ថា ជា​រៀងរាល់​ថ្ងៃក្រោយ​ទទួលបាន​គោលការណ៍​ណែនាំ​ពី​រាជ​រដ្ឋា​បាល និង​ក្រសួងសុខាភិបាល អំពី​វិធី​ការពារ​នៅ​ការឆ្លង​រា​ត្បា​ត ជា​សាកល​របស់​មេរោគ​ថ្មី​ហៅថា កូ​វីដ​១៩​នេះ គឺ​អាជ្ញាធរ​ស្រុក​កោះអណ្តែត រួមជាមួយ​ក្រុមការងា​រ​មេភូមិ មេឃុំ​នៅតាម​មូលដ្ឋាន បាន​ចាក់​ជា​សារ​សំឡេង​តាម​ប្រព័ន្ធ​ឃោស​នស​ព្ទ​តាម​រថយន្ត ម៉ូតូ ដែល​និយាយ​ផ្សព្វផ្សាយ អំពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី ដែលថា​កូ​វីដ​១៩ និង​វិធាន​ការការពារ​ពី​ជំងឺ ដោយ​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​លើ​ខ្លួន​អ្នក រស់នៅ​ស្អាត ចេះ​ធ្វើ​អនាម័យ​លើ​ខ្លួនឯង ឲ្យ​បាន​ជាប់​ជាប្រចាំ និង​មិនត្រូវ​ឲ្យ​នៅ​ជុំគ្នា​ច្រើន ឬ​ប្រមូល​ផ្តុំគ្នា​នោះឡើយ ។​

​លោក​អភិបាលស្រុក​កោះអណ្តែត បាន​បន្តថា “​ក្រោយ​ចុះ​ផ្សព្វផ្សាយ​ដល់​ខ្នង​ផ្ទះ ដោយ​ណែនាំ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើបតែ​ត្រឡប់ មកពី​ចំណាកស្រុក​ក្រៅប្រទេស តម្រូវ​ឲ្យ​នូវ​ដាច់​ដោយ​លែ​ក​ពី​ក្រុមគ្រួសារ​ចំនួន ១៤​ថ្ងៃ​សិន យើង​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​ចូលរួម​សហការ​បាន​យ៉ាង​ល្អ ដោយបាន​សរសេរ​ជា​ស្លាក​សញ្ញា​ប្រាប់​ដាក់​នៅមុខ​ផ្ទះ ដោយមាន​ខ្លឹមសារ​ថា ផ្ទះ​របស់ខ្ញុំ​មាន​បងប្អូន និង​សមាជិក​មកពី​ក្រៅប្រទេស ហាម​បងប្អូន​មក​ចូល​លេង​ឬ​សួរសុខទុក្ខ​” ៕​

អត្ថបទដែលជាប់ទាក់ទង