ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម រត់គេចខ្លួន ៨​ឆ្នាំ ត្រឡប់​ចូល​ស្រុក​វិញ ត្រូវ​ប៉ូលិសចាប់ខ្លួន

85

 

​តាកែវ​៖ បុរស​ម្នាក់​ជាប់ចោត​ពីបទ ឃាតកម្ម កាលពី​ឆ្នាំ​២០១២ ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ឃើញ​វិលត្រឡប់ ចូលមក​ស្រុកកំណើត​វិញ ក្រោយ​រត់គេចខ្លួន​បាន​ជិត​៨​ឆ្នាំ នា​ព្រឹក​ថ្ងៃទី ៨ ខែមេសា ឆ្នាំ​២០២០​នេះ ។

​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់ ឱ្យ​ចាប់ខ្លួន លេខ​១៩ ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ ២០១៣ របស់​សាលាដំបូង​ខេត្តតាកែវ ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ជ្រិ​ន សេង​ហួយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ពីបទ​៖”​ឃាតកម្ម​” ដែល ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​កំពុង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ហើយ​នៅ​រសៀល​ថ្ងៃទី​៨​ខែមេសា​នេះ ៕​

អត្ថបទដែលជាប់ទាក់ទង