ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យ ការលើក​ការឈប់​សម្រាក​ការងារ របស់​មន្ត្រីរាជការ និយោជិត កម្មករ នៅ​ថ្ងៃទី​១៣ ដល់ ១៦ ខែមេសា​

67

 

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ការលើក​ការឈប់​សម្រាក​ការងារ របស់​មន្ត្រីរាជការ និយោជិត កម្មករ នៅ​ថ្ងៃទី​១៣ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២០​។​

​បើតាម​អនុក្រឹត្យ​នេះ នៅ​ថ្ងៃទី​១៣ ទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ក្នុង​ប្រតិទិន​ឈប់សម្រាក​ឆ្នាំ​២០២០ មន្ត្រីរាជការ និយោជិត កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបំពេញ​ការងារ​ដូច​ថ្ងៃ​ធ្វើការ​ធម្មតា ដោយ​មិន​ឈប់សម្រាក​ឡើយ​។​

​រាជរដ្ឋាភិបាល​នឹង​សង​៥​ថ្ងៃ​វិញ​ក្រោយ​ប្រទេស​ឆ្លង​ផុត​កូ​វីដ​-១៩​។​

​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ (១៣-១៦ ខែ មេសា ២០២០) ខាងមុខនេះ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​លើក​ថ្ងៃ​ឈប់សម្រាក​ហើយ ដូច​បានចែង​ច្បាស់​នៅក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី ៨ មេសា ២០២០​។​

​រាជរដ្ឋាភិបាល​នឹង​សង​៥​ថ្ងៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​វិញ នៅពេលណា​ដែល​ប្រទេសជាតិ​បាន​ឆ្លង​រួច​ផុតពី​ជំងឺ​កូ​វីដ​-១៩​។​

​ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រារ​ព្ឋ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​បាន​។ រាល់​នូវ​ពិធី​កម្សាន្ត​សប្បាយ​នៅ​ខាងក្រៅ​តាម​ទីធ្លា​សាធារណៈ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ ដើម្បី​ចៀសវាង​ការប្រមូលផ្តុំ​គ្នាច្រើន​គ្នាច្រើន ដែល​អាច​ប៉ះពាល់​ដល់​ការចម្លង​រោគ​កូ​វីដ​-១៩​។​

​អ្វីដែល​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​ពេលនេះ គឺ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​អាយុជីវិត​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​

​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​យោគយល់ ចំពោះ​ស្ថានភាព​ដែល​ប្រទេស​យើង កំពុងស្ថិត​ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ នៅពេលនេះ​៕​

 

អត្ថបទដែលជាប់ទាក់ទង