ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលចិនប្រកាសជំហរជួយ កម្ពុជាលើការងារប្រយុទ្ធជំងឺកូវីដ១៩រហូតដល់ជំងឺនេះគ្មានវត្តមាននៅកម្ពុជា

73

 

ភ្នំពេញ៖ រដ្ឋាភិបាលចិនតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញជំហរក្នុងការជួយកម្ពុជាលើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩នៅប្រទេសកម្ពុជា រហូតដល់ជំងឺដ៏កាចសាហាវមួយនេះគ្មានវត្តមានលើទឹកដីកម្ពុជា ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី៧ មេសា ម្សិលមិញនេះ។
ក្នុងផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជាចុះថ្ងៃទី៧ មេសា ឆ្នាំ២០២០ បានធ្វើការគូសបញ្ជាក់ថា «ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាន» ។ ត្រង់ចំណុចនេះ ស្ថានទូតបានសង្កត់ធ្ងន់ថា« ឲ្យតែជំងឺវីរុស(កូវីដ១៩) មិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ» ។

សម្រាប់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះលើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក ។

«ក្រុមជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា» ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ។
ឯកឧត្តម បន្តថា ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនដែលបានបំពេញបេសកកម្មការងារនៅកម្ពុជានៅពេលនេះ បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្មឡើយ ។ ឯកឧត្តម ថា ពួកគេមិនត្រឹមតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានោះទេ ។ ប៉ុន្តែថែមទៀតបានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងគ្រូពេទ្យទាំងពីរចិន កម្ពុជា បានយ៉ាងស៊ីជម្រៅ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង