ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ទីទ័លក្រ​ចំនួន​៧០​គ្រួសារ នៅ​សង្កាត់​ព្រែក​ថ្មី បានទទួល​អំណោយ​សម្ដេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេងជាលើកទី​២តាមរយះអាជ្ញាធរ

93

​ភ្នំពេញ ៖ អាជ្ញាធរ​បានលើកឡើង​ថា​យើង​រួមគ្នា​បង្ការ​ទប់ស្កាត់​ការពារ​មេរោគ COVID-19 ចំពោះ​ការលើកឡើង​បែបនេះ​ខណៈពេល​ចុះ​ចែក​អំណោយ​ជូន​ប្រជាជន​ទីទ័លក្រ​កាលពី​ព្រឹក​ថ្ងៃទី​០៨ខែមេសា ឆ្នាំ​២០២០ នេះ​នៅ​បរិវេណ​វត្ត​មុនី​សុវណ្ណ​ហៅ​វត្ត​ចំពុះក្អែក​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​សម្តេចព្រះ​ពោធិវ័ង្ស អំ លឹម​ហេង និង លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅនិង​លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី ព្រមទាំង​មន្ត្រីក្រោមឱវាទ សាលាខណ្ឌ សាលាសង្កាត់​ព្រែក​ថ្មី​ជាច្រើនរូប​បាន​នាំយក​អំណោយ​របស់​សម្តេច​ព្រះ​ពោធិវ័ង្ស អំ​លឹម​ហេង ព្រះសង្ឃ​នាយករង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ទៅ​ចែកជូន​ផ្តល់ជូន​ដល់ដៃ​បងប្អូន​ប្រជាជន​ទីទ័លក្រ​ប្រមាណ​ចំនួន៧០គ្រួសារ​ដែល​រស់ នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
មានមតិ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាជន​នាឱកាស​នោះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាជន​ដែល​ជួបប្រទះ​នូវ​ជីវភាព​ខ្វះខាត ជួប​ការលំបាក ទាំងអស់ ហើយ​ជានិច្ចកាល ទីណា​មានការ​លំបាក ទីនោះ តែងមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ចុះជួយ​បង ប្អូន​ជាប់​ជានិច្ច​ដោយ មិន​ទុក​ឲ្យ​បងប្អូន​ណា​ម្នា​ក់រង គ្រោះ គ្មាន​អាហារ​បរិភោគ​ឡើយ ។ លោក​អភិបាល ខណ្ឌ​ច្បារអំពៅ​ក៏បាន​លើកឡើង​អំពី​ការ អភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់មូលដ្ឋាន​ដោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
នាឱកាស​នោះដែរ លោក​អភិបាលខណ្ឌ ច្បារអំពៅ​ចេង មុនី​រ៉ា​ក៏បាន​ណែនាំ​ដល់​ប្រជ​សជន​ថា បើ​បងប្អូន​ប្រជាជន​ណា​មិនមាន​ការចាំបាច់​ទេ គួរ​គ​ម្បី​កុំ​ធ្វើដំណើរ​ចេញពីផ្ទះ​អោយសោះ ហើយ​ត្រូវ​ស្តាប់​ការចាក់​ផ្សព្វផ្សាយ​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​ឬ​តាម​មេក្រូ​នៅ​ភូមិ សង្កាត់​នា​សព្វថ្ងៃនេះ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ឱ្យ​យើង​ចេះ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​និង​ទប់​ស្គា​ត់​ការឆ្លង​មេរោគ COVID-19 ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
ជាមួយគ្នា​នោះដែរ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ចេង មុនី​រ៉ា បាន​ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាជន​ទូទៅ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​សូម កុំ​ជឿ​លើ​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​។​ដូច​ជាការ​ទទួលទាន​ពងមាន់​មានការ​ជាសះស្បើយ​ជម្ងឺ​កូ​វីដ​ពាក់​យ័ន្ត ជា​ជម្ងឺ​កូ​វីដ នោះ​គឺជា​ការបោកប្រាស់ យ៉ាងច្បាស់​ក្រឡែត​និង​រាល់​ការលក់​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ជាដើម ។
​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ចេង មុនី​រ៉ា​ក៏ បានលើកឡើង​ដោយ​សង្កត់ធ្ងន់​ទៀតថា ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​នូវ​វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19) នេះ សូម​បងប្អូន​ជឿជាក់​ដោយ​ទុកចិត្ត​មកលើ​ការដឹកនាំ និង​ធ្វើ​ទៅតាម​ការណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សេច​ណែនាំ​របស់​ក្រសួងសុខាភិបាល ពី​វិធានការ ក្នុងការ​ការពារ​នៃ​ការឆ្លង​មេរោគ កូ​វីដ​១៩​នេះ ។ ក្នុងឱកាស​នោះដែរ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាជន​ទាំងអស់គ្នា​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត កន្លែងធ្វើការ​ងារ​ស្អាត​ពោលគឺ​ត្រូវតែ​ស្អាត​ជានិច្ច​ដើម្បី​ជៀសវាង​ផុត​នូវ​ការឆ្លង​និង​ការរីក​រាលដាល​នៃ វីរុស​កូ​រ៉ូ​ណា​១៩ (COVID-19) នេះ​។​
ជាមួយគ្នានេះដែរ​លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី ក៏បាន​បញ្ជាក់ដែរថា អំណោយ​ដែល​សម្តេច​ពោធិវ័ង្ស អំ លឹម​ហេង ផ្តល់ជូន​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​នាពេលនេះ គឺ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ថវិកា ចំនួន ១០​ម៉ឺន​រៀល​, អង្ករ ២៥​គីឡូក្រាម​, មី ១​កេស និង​សម្ភារៈ​ផ្ទះបាយ ១​ឈុត​ធំ ផងដែរ​។
លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានអោយដឹងទៀតថានេះគឺជាអំណោយលើកទី២ហើយដោយសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេងផ្ដល់ជូនប្រជាជនទីទ័លក្រតាមរយះអាជ្ញាធរអោយយកមកចែកជូនប្រជាជនទីទ័លក្រ៧០គ្រួសារនៅថ្ងៃនេះ(០៨,០៤,២០២០)ហើយកាលពីដើមខែមេសានេះសម្ដេចព្រះពោធិវ័ង្សអំ លឹមហេង ផ្ដល់អំណោយជូនប្រជាជនទីទ័លក្រចំនួន១០០គ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង