ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ប្រទេសជាតិស្ថិតក្នុងភាពអាសន្នមាន៥ជំពូកនិង១២មាត្រា

73

ភ្នំពេញ៖

ឯកឧត្តមច័ន្ទសុផលប្រធានស្តីទីគណៈកម្មការមហាផ្ទៃការពារជាតិនិងមុខងារសាធារណៈនៃរដ្ឋសភាបានដឹកនាំសមាជិកសមាជិកានៃគណៈកម្មការប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃពុធ១រោចខែចេត្រឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី៨ខែមេសាឆ្នាំ២០២០នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៤នៃវិមានរដ្ឋសភា។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនតាមរយៈលិខិតលេខ២៩៧.លស.កបចចុះថ្ងៃសុក្រ១១កើតខែចេត្រឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី៣ខែមេសាឆ្នាំ២០២០ដើម្បីស្នើសុំរដ្ឋសភាពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់នេះរួមមាន៥ជំពូកនិង១២មាត្រា

ជំពូកទី១រួមមាន២មាត្រា(ពីមាត្រា១ដល់មាត្រា២) ចែងអំពីបទប្បញ្ញត្តិទូទៅដែលកំណត់អំពីគោលបំណងនិងវិសាលភាព។

ជំពូកទី២រួមមាន២មាត្រា(ពីមាត្រា៣ដល់មាត្រា៤) ចែងអំពីបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ជំពូកទី៣រួមមាន២មាត្រា(ពីមាត្រា៥ដល់មាត្រា៦) កំណត់អំពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ននិងអំពីរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនទៅរដ្ឋសភានិងព្រឹទ្ធសភា។

ជំពូកទី៤រួមមាន៤មាត្រា(ពីមាត្រា៧ដល់មាតា្រ១០) ចែងអំពីទោសប្បញ្ញត្តិដែលកំណត់អំពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នបទមិនគោរពវិធានពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនិងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។

ជំពូកទី៥រួមមាន២មាត្រា(ពីមាត្រា១១ដល់មាត្រា១២) ចែងអំពីអវសានប្បញ្ញតិដែលកំណត់អំពីនិរាករណ៍និងការប្រកាសជាការប្រញាប់។

អត្ថបទដែលជាប់ទាក់ទង