ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​បឹងកេងកង៖ ថ្លែង​អំណរ​អរគុណ ​ដល់​ក្រុមហ៊ុនស្រាបៀរហ្គេនបឺតឧបត្ថម្ភម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគ១០គ្រឿងសាលាខណ្ឌ​ទុក​ប្រើប្រាស់​បង្ការទប់ស្កាតមេរោគកូវីដ១៩

56

​ភ្នំពេញ​៖​កាលពីរសៀលថ្ងៃទី០៨ខែមេសាឆ្នាំ​២០២០​នេះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានសូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​ទឹក​ចិ​ត្ដ​ដ៏​ធំធេង​របស់ក្រុមហ៊ុនស្រាបៀរហ្គេនបឺតដែលបានជួយឧបត្ថម្ភនូវម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគចំនួន១០គ្រឿងមកដល់សាលាខណ្ឌ​បឹងកេងកងនៃរាជធានីភ្នំពេញ ដើម្បី​យកមកប្រើ​ប្រាស់​ការពារ​នៅ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ឬ​ហៅថា​ជំងឺ​កូ​វីដ​-19 (Covid-19) ដែល​កំពុង​រីក​រាលដាល​ជា​សាកល បើទោះបីជា​ជម្ងឺ​នេះ​នៅមាន​សភាព​ឆ្លង​លឿន​ក៏ ប៉ុន្ដែ​យើង​ក៏​អាច​ការពារ​បង្ការទប់ស្កាត់បាន ដោយ​ការធ្វើ​អនាម័យ​អោយបាន​ត្រឹមត្រូវ​យ៉ាង​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ ។

​ហើយ​ក្នុងនោះ​រដ្ឋបាល​ខណ្ឌ​បឹងកេងកងក៏បានលើកទឹកចិត្ដដ​ល់បង​ប្អូន​កុំ​មានការភ័យខ្លាច​ស្លន់ស្លោរ​ចំពោះ​ជំងឺ​មួយ​នេះ ដោយ​សូម​ចូលរួម​ប្រយុទ្ធប្រឆាំង​តាមរយះ​ការថែរក្សា​អនាម័យ​អោយបាន​ខ្ជាប់ខ្ជួន ត្រូវ​មានកូន​ដប​អាល់កុល​តូចៗ ឬ​ជែ​ល ដើម្បី​ដាក់​តាម​ខ្លួន​ឬ​តាម​រថយន្តឬកន្លែងបម្រើការងារ​នៅ​គ្រប់​ពេលចេញ​ក្រៅ ឬ​ប៉ះពាល់​វត្ថុ​ផ្សេងៗ​នៅតាមទីសាធារណៈ ឬ​ទីប្រជុំជន​ដែលមាន​មនុស្សម្នា​ច្រើននាក់​។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង