ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាត់ខ្លួនលោកផ្កាយមាសបួន ក្លែងក្លាយម្នាក់ និងម្នាក់ទៀតកំពុងតាមរក

73

បាត់ដំបងៈកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានយោធាថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាសបួនក្លែងក្លាយនិងម្នាក់ទៀតកំពង់តាមស្វែងរកចាប់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ខែមេសាឆ្នាំ២០២០។

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ប្រើឯកសណ្ឋានយោធានិងសក្ដិថ្នាក់នាយឧត្តមសេនីយ៍។ក្នុងប្រតិបត្តិការនេះកម្លាំងអាវុធហត្ថខេត្តបានត់ដំបងបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណាំកបភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់រស់នៅភូមិល្វាទេឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង

កម្លាំងបានដកហូតវត្ថុតាងមានសក្ដិស្មាផ្កាយ៤១គូរសក្ដិអាវប្រយុទ្ធគូរ  ស្លាកឈ្មោះនាយឧត្តមសេនីយ៍១មេដាយ១កំប្លេ  ឯកសណ្ឋានប្រយុទ្ធ១កំប្លេ  សញ្ញាសម្គាល់នាយឧត្តមសេនីយ៍១គូរនិងស្លាកឈ្មោះហង់សំណាង១

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបន្តរកឈ្មោះហង់សំណាងដើម្បីចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង