ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងធ្វើជាម្ចាស់ផ្ទះប្រកួត តេក្វាន់ដូអាយ ធី អេហ្វជើងឯកអាស៊ីអាគ្នេយ៍នៅស្រពិចស្រពិល

58

ភ្នំពេញ៖គម្រោងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូស្ទីល  I.T F (International Taekwondo Federation)ដែលជាស្ទីលរបស់

​ប្រទេសកូរេខាងជើងនោះពេលនេះស្ថិតក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយទេ ។

ការរាតត្បាតនៃមេរោគផ្លូវដង្ហើមប្រភេទថ្មី(Covid-19)បានធ្វើឲ្យសកម្មភាពសង្គមនានារបស់ពិភពលោកត្រូវបានលុបចោល ឬ ពន្យារ

​ពេល ដែលក្នុងនោះមានទាំងសកម្មភាពកីឡាទៀតផង ។ នៅខែតុលាខាងមុខនេះកម្ពុជាមានគម្រោងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់

​ដូជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជាជាលើកទី២ដែលការប្រកួតលើកទី២នេះគេមានជំនឿចិត្តថានឹងមានប្រទេសចូលរួមលើសពី៧ប្រទេស ។

លោកប៊ួន ហ៊ីងសុធីយ៉ាដែលជាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាបានប្រាប់ឲ្យដឹងថាខែតុលាគឺនៅរយៈ

​ពេលយូរគ្រាន់បើដែរ ។ ប្រសិនបើពេលនេះពិភពលោកស្រាកស្រាន្ដពីមេរោគកូវីដ ១៩នោះគម្រោងនៃការប្រកួតនេះនឹងមិនត្រូវបានលុប

​ចោលនោះទេ ។

ទោះជាយ៉ាងណាក៏លោកអគ្គលេខាធិការបញ្ជាក់ថាបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរចប់នោះសហព័ន្ធនឹងធ្វើលិខិតទៅសុំក្រសួងអប់រំ

តែការធ្វើលិខិតនេះក៏សហព័ន្ធនីពិនិត្យមើលពីស្ថានភាពនៃជម្ងឺផ្លូវដង្ហើមនេះដែរតើវានៅតែធ្ងន់ធ្ងរ ឬ​ក៏ធូរស្រាលហើយនោះ ។ក្នុងករណីអ្វីៗ

​នៅតែធ្ងន់ធ្ងរនោះសហព័ន្ធនឹងពន្យារពេលសិនចំពោះការលុបចោលការប្រកួតសហព័ន្ធនឹងមិនលុបចោលនោះទេ ។

សូមបញ្ជាក់ថាកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស់ីអាគ្នេយ៍លើកទី១បានម្ដងហើយដែលកាលនោះមានប្រទេស

​ចំនួន៧ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួម ។ កាលនោះកម្ពុជាដណ្ដើមបានមេដាយមាសចំនួន៣១គ្រឿង មេដាយប្រាក់ចំនួន១០គ្រឿង និង មេ

​ដាយសំរិទ្ធចំនួន១១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង