ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Davis Cup ត្រូវបាន​លើក​ពេល​ប្រកួត​

92

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​ដែលមាន​ឈ្មោះថា Davis Cup នោះ​ត្រូវបាន​ពន្យារពេល​ប្រកួត​ដោយសារតែ​ការ​
​រំខាន​នៃ​មេរោគ​ផ្លូវដង្ហើម​ថ្មី​កូ​វីដ ១៩ ។​
​ ​លោក​ជា ពៅ​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា​ឆ្នាំនេះ​ការប្រកួត​គ្រោង​ធ្វើ​នៅ​ប្រទេស​
ទួ​ក្មេ​នី​ស្ថាន​តែដោយសារ​តែ​ពិភពលោក​ទាំងមូល​ជួបប្រទះ​នូវ​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ​១៩​បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​មួយចំនួនធំ ឬ​ស្ទើរតែ​ទាំងអស់​ត្រូវ​
​លើក​ពេល ហើយ​ខ្លះ​ត្រូវ​លុបចោល​តែម្ដង​ក៏មានដែរ ។​
​ ​លោក​អគ្គលេខាធិការរង​បញ្ជាក់ថា​ពេលវេលា​ពិតប្រាកដ​នៃ​ការប្រកួត​នៅ​មិនទាន់​កំណត់​នៅឡើយ​ទេ​តែ​សហព័ន្ធ​អន្តរជាតិ​បាន​
​ដាក់​គោលដៅ​នៅ​ខែកក្កដា ឬ ខែ សីហា​ក្នុងករណី​ដែល​មេរោគ​នេះ​សាបរលាប​ពី​ផែនដី​នេះ ។​
​ ​សូមបញ្ជាក់ថា​កីលា​វាយ​កូន​បាល់​កម្ពុជា​បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​តាមរយៈ​ការ​ប្រជែង​បាន​កៅអី​សម្រាប់​ដេ​វី​ស ខាប់​
​តែ​កម្ពុជា​នៅ​វិលវល់​តែ​នៅក្នុង​ក្រុម​៤​ដែលជា​ក្រុម​ទាប​ជាងគេ​នៅក្នុង​ដាវី​ស ខាប់ និង​ប្រជែង​បាន​ឡើង​លេង​នៅ​ក្រុម​៣​ដែល​បន្ទាប់មក​ក៏​
​ខ្ទាត​ទៅលេង​នៅ​ក្រុម​៤ ហើយនឹង​វិលវល់​មក​ក្រុម​៣​វិញ ៕

អត្ថបទដែលជាប់ទាក់ទង