ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងចម្រុះ​រឹតបន្តឹង​ ចរាចរណ៍​លើ​កំណត់​ផ្លូវ​បង្ការ​ទប់ស្កាត់​ជំងឺ​កូដ​វីត​១៩

58

 

​ភ្នំពេញ : កម្លាំងចំរុះ​មានការ​ដឹង​នាំ​លោក ចេង មុន្នី​រ៉ា អភិបាលខណ្ឌ​និង​នគរបាល​រួម​និង​កម្លាំង​អាវុធហត្ថ​ដើម្បី​បង្ក​ការ​និង​ចូលរួម​ទប់ស្កាត់​ហា​នី​ភ័យ​ជំងឺឆ្លង​រោគ​កូដ​វីត​១៩​យោងតាម​សេចក្ដីណែនាំ​រាជរដ្ឋាភិបាល​នៅ​កំណត់​ផ្លូវជាតិ​លេខ​លេខ​១​ព្រំប្រទល់​ខេត្តកណ្ដាល​នា​ព្រឹក​ថ្ងៃទី​១០ ខែ មេសា ឆ្នាំ ២០២០ ។​

​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​បានអោយដឹងថា​យោងតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លេខ​០២ ប​.​ប ចុះ​ថ្ងៃទី​០៩-០៤-២០២០ ស្តីពី​ការដាក់ កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ បង្ការ​-​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ។​នៅ​ថ្ងៃទី​០៩-០៤-២០២០ ម៉ោង​២៤​និង​០០​នាទី កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ​បេង ដា​ណា​រ៉ា ស្នងការរង​,​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​និង​នគរបាល​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក​ចូលរួម​ដឹកនាំ​ផង​នោះ បានដាក់​គោ​ដៅ​ត្រួតពិនិត្យ​ការធ្វើដំណើរ​ចេញ​-​ចូល របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ អំពៅ ជាប់​ព្រំប្រទល់​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​ធ្វើការ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាក​ចេញពី​ក្រុង​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​សហគមន៍​គ្មាន​ជំងឺ​រោគ​កូដ​វី​១៩ ។​ក្នុងនោះដែរ​លោក អភិបាលខណ្ឌ​បាន​បញ្ជាក់ថា​ការដឹក​ជ​ញ្ជូ​ល​ទំនិញ​និង​រថយន្ត​ក្រុម​សង្គ្រោះ​ឬ​របស់​កងកម្លាំង​ដែល​ត្រូវ​បង្ហាញ​លិខិតស្នាម​ជូន​គោ​ដៅ​សមត្ថកិច្ច​ចុះ​អនុវត្ត​លើ​ដងផ្លូវ​ហើយ​មិនមាន​ការហាមឃាត់​នោះទេ​ទៅមក​ធ្វើដំណើរ​ធម្មតា ។​

អត្ថបទដែលជាប់ទាក់ទង