ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានស្ថាបនាស្ពានអាកាសបត់ ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់បញ្ចប់ជាស្ថាពរ១០០%ហើយ នៅរងចាំតែពេលដាក់អោយធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ

59

ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ បានបញ្ចប់ការស្ថាបនា១០០%ហើយ ពោលគឺនៅរងចាំតែពេលវេលាដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ

  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា មកដល់ពេលនេះ  ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ បានបញ្ចប់ការស្ថាបនា១០០%ហើយ ដោយ នៅរងចាំតែពេលវេលាដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ

   លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា បើតាមគម្រោង ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នេះ គ្រោងនឹងដាក់អោយដំណើរការជូនប្រជាណូលរដ្ឋបានឆ្លងកាត់នៅ ក្នុងខែមេសា នេះហើយ

  គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃ០៩ មេសាមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះពិនិត្យមើលដោយផ្ទាល់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) លោកក៏បានបន្តដំណើរមកពិនិត្យ ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នេះផងដែរ។ តែលោក អភិបាលមិនបានបញ្ជាក់ថា ស្ពាននេះត្រូវដាក់អោយប្រើប្រាស់នៅថ្ងៃណានោះទេ។

   គួររំលឹកថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ស្ពាននេះមានទទឹង ,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

   បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺ ស្ពានអា កកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា  ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ

 

អត្ថបទដែលជាប់ទាក់ទង