ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័របើកកៀរ រថយន្តកូរ៉ូឡា ខូចខាតចំហៀងខាងស្ដាំ

53

 

ភ្នំពេញ : បុរសម្នាក់បើករថយន្តកូរ៉ូឡាពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ២K-១៦៨៩កំពុងឈប់ស្តុបស្រាប់តែមានរថយន្តកុងតឺន័រពណ៍ត្រួតចេកពាក់ស្លាកលេខភ្នំពេញ៣E-៩៣៨៨បណ្ដាលអោយខូចរថយន្តកូរ៉ូមួយចំហៀងខាងឆ្វេងហេតុការនេះកើតឡើង កាលវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចស្តុបស្ពានដែកចំការដូង តាមផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីបុរសអាយុជាង៣៤០ឆ្នាំបើករថយន្តកូរ៉ូណា បានអោយដឹងថា មុនកើតហេតុ គាត់ឈប់ភ្លើងស្តុប ហើយក៏មានរថយន្តកុងតឺន័រ នៅខាងឆ្វេងដៃគាត់ តែមិនដឹងយ៉ាងមិច ស្រាប់តែរថយន្តកុងតឺន័រនោះ កៀរថយន្តគាត់បណ្តាលអោយបែកកញ្ចក់ ធ្លាក់កញ្ចក់មកលើគាត់ ទើបគាត់ដឹងថា រថយន្តកុងតឺន័រកៀររថយន្តគាត់ ហើយក៏បានឃាត់ ដើម្បីទាមទារអោយសងថ្លៃខូចខាតរថយន្តគាត់បើមិនសម្របសម្រួលមិនត្រូវនិងអោយនគរបាលវាស់វែងតាមផ្លូវច្បាប់ចុះ ។

ប្រភព័ត៍មានពីនគរបាលបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើរវាងរថយន្តកុងតឺន័រកៀររថយន្តកូរ៉ូឡាបណ្ដាលខូចខាតធ្ងន់តែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះក្រោយកើតហេតុ ដោយចរចារមិនត្រូវ ភាគីទាំង២ ក៏យល់ព្រមអោយសមត្ថកិច្ច យករថយន្តទាំងសងខាង ទៅអធិការដ្ឋានខណ្ឌមានជ័យ ដោះស្រាយបន្ត ។

អត្ថបទដែលជាប់ទាក់ទង