ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជប៉ុន នឹង​ចែកចាយ​ថ្នាំ​ព្យាបាល​ជំងឺ ផ្តាសាយធំ Avigan ដើម្បី​យកទៅ​ព្យាបាល​អ្នកជំងឺ Covid-19 នៅក្នុង​ប្រទេស​ប្រមាណ​២០ ប្រទេស​

95

រដ្ឋាភិបាល​របស់​ប្រទេស​ជប៉ុន នឹង​ចែកចាយ​ថ្នាំ​ព្យាបាល​ជំងឺ ផ្តាសាយធំ Avigan ដើម្បី​យកទៅ​ព្យាបាល​អ្នកជំងឺ Covid-19 នៅក្នុង​ប្រទេស​ប្រមាណ​២០ ប្រទេស​ដោយ​ឥតគិតថ្លៃ​នៅពេល​ខាងមុខ ដែល​នេះ​បើតាម​ការចុះផ្សាយ​របស់ Kyoto News នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​ស្របពេល​ជាមួយគ្នានេះដែរ អភិបាលខេត្ត តូ​យ៉ាម៉ា (Toyama) ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន បាន​ជំរុញ​ក្រុមហ៊ុន ហ្វូ​ជី​ហ្វៀ​ម (Fujifilm) អោយ​ខិតខំ​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ ផ្តាសាយធំ អា​វី​ហ្គែ​ន (Avigan) ឲ្យ​បាន​ច្រើន​ថែមទៀត សម្រាប់​យកទៅ​ព្យាបាល​ជំងឺ​វីរុស Covid-19 នៅ​បរទេស​។​

​អភិបាលខេត្ត តូ​យ៉ាម៉ា ដដែល​បាន​បន្តថា ប្រទេស​យ៉ាងហោចណាស់​ចំនួន ២០​ប្រទេស នៅ​ជុំវិញ​ពិភពលោក កំពុង​ត្រូវការ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយធំ Avigan ដើម្បី​យកទៅ​ព្យា បាល​អ្នកជំងឺ Covid-19 នៅក្នុង​ប្រទេស​របស់ខ្លួន ក្រោយពី​ថ្នាំ Avigan ត្រូវបាន​ទទួលស្គាល់ថា អាច​ព្យាបាល​ជំងឺ​វីរុស Covid-19 មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទដែលជាប់ទាក់ទង