ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសអាស៊ានបូកបីចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្ដីអំពីបញ្ហាជំងឺកូវីដ-១៩ដែលមានចំណុចសំខាន់ៗចំនួន១៣

38

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ខែមេសាឆ្នាំ២០២០នេះ ប្រទេសអាស៊ានបូក៣បានបើកកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ១៩កិច្ចប្រជុំអាស៊ានបូក៣គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេសបូកដៃគូ៣ទៀតរួមមានចិនជប៉ុននិងកូរ៉េខាងត្បូងហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ានព្រមទាំងអគ្គអគ្គនាយកនៃអង្គការសុខភាពពិភពលោកផងដែរ។

ក្រោយកិច្ចប្រជុំប្រទេសអាស៊ានបូកបីបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្ដីអំពីបញ្ហាជំងឺកូវីដ១៩ដែលមានចំណុចសំខាន់ៗចំនួន១៣៖

លើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរព័ត៌មានជាទៀងទាត់ដោយសេរីនិងបើកចំហនិងមានតម្លាភាពស្ដីពីស្ថានភាពជាក់ស្ដែងនិងវិធានការដែលបានអនុវត្តដោយប្រទេសនីមួយៗចែករំលែកបទពិសោធន៍និងពង្រីកការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់និងតាមដានការចម្លងក៏ដូចជាការព្យាបាលផងដែរ។

ប្ដេជ្ញាកសាងសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលជាតិនិងតំបន់ដើម្បីពង្រឹងការត្រៀមលក្ខណៈនិងការឆ្លើយតបទៅនឹងការរាតត្បាតការការពារបុគ្គលិកសុខាភិបាលជួរមុខនិងធានាការចែកចាយផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រអោយបានគ្រប់គ្រាន់ជាពិសេសឧបករណ៍ធ្វើរោគវិនិច្ឆ័យឧបករណ៍ការពារផ្ទាល់ខ្លួននិងឧបករណ៍វេជ្ជសាស្ត្រនានាដែលប្រកាន់ខ្ជាប់នូវគោលបំណងនៃប្រសិទ្ធភាពសុវត្ថិភាពនិងភាពងាយស្រួល។

ពិចារណារៀបចំការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗរបស់អាស៊ានបូកបីដែលអាចជួយឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់។លើកទឹកចិត្តការប្រើប្រាស់កន្លែងបម្រុងបន្ទាន់ក្នុងតំបន់ដែលមានស្រាប់រួមមានឃ្លាំងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌និងបង្កបម្រុងបន្ទាន់របស់អាស៊ាន៣សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ។

លើកទឹកចិត្តការគាំទ្រនិងជួយគ្នាទៅវិញទៅមករវាងប្រទេសអាស៊ានបូកបីក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខខាភិបាលសាធារណៈរួមមានការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលសាធារណៈការផ្ដល់អាហារូបករណ៍និងកម្មវិធីសិក្សាសម្រាប់និស្សិតមកពីប្រទេសសមាជិកអាស៊ានដើម្បីសិក្សានៅសាលាពេទ្យនៃប្រទេសបូកបី។

ព្យាយាមធានាឲ្យបាននូវការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការរាតត្បាតការការពារប្រជាពលរដ្ឋរួមទាំងស្វែងរកលទ្ធភាពនៃការបង្កើតមូលនិធិពិសេសដែលអាចធ្វើទៅបានក្នុងការឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈតាមរយៈការស្នើសុំមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកមួយនិងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបីនិងការគាំទ្របន្ថែមពីបណ្ដាប្រទេសបូកបី។

លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ការគាំទ្រនិងជំនួយសមស្របដល់ប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ានបូកបីដែលកំពុងស្នាក់នៅបំពេញការងារនិងសិក្សាក្នុងបណ្ដាប្រទេសអាស៊ានបូកបីដោយធានាសុវត្ថិភាពនិងសមត្ថភាពចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូរវីដ១៩។

ជំរុញបន្ថែមការលើកកម្ពស់ទំនាក់ទំនងសាធារណៈប្រកបដោយប្រសិទ្ធភាពធានាតម្លាភាពនិងផ្ដល់ព័ត៌មានជាក់លាក់ដល់សាធារណជន។

បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរក្សាការបើកច្រកទីផ្សាររក្សាលំហូរពាណិជ្ជកម្មសេវាកម្មនិងការវិនិយោគពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឱ្យរឹងមាំធានាការចាត់វិធានការបន្ទាន់សម្រាប់ការឆ្លើយតបចំពោះសុខភាពសាធារណៈនិងចំគោលដៅសមាមាត្រប្រកបដោយតម្លាភាពនិងមានលក្ខណៈជាបណ្ដោះអាសន្នព្រមទាំងមិនបង្កើតរបាំងមិនចាំបាច់ដល់ការធ្វើពាណិជ្ជកម្មឬបង្កើតការរំខានដល់ខ្សែសង្វាក់ផលិតកម្មពិភពលោក។

បញ្ជាក់សារជាថ្មីការប្ដេជ្ញាចិត្តដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកផែនការស្ដារឡើងវិញក្រោយការរាតត្បាតជំរុញការអភិវឌ្ឍសេដ្ឋកិច្ចស្ដាកំណើនឡើងវិញរក្សាស្ថិរភាពទីផ្សារនិងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

១០ពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើអោយមានស្ថិរភាពផលិតកម្មនិងស្ថិរភាពផ្គត់ផ្គង់ទំនិញនិងសេវាកម្មសំខាន់ៗរួមបញ្ចូលទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យសំខាន់ៗផលិតផលកសិកម្មការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងក្នុងនិងក្រៅតំបន់។

១១ប្ដេជ្ញាធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកអង្គការអន្តរជាតិនិងសហគមន៍អន្តរជាតិដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងជាសកលដើម្បីទប់ស្កាត់ការរីករាលដាលនិងបញ្ចប់ការរាតត្បាតខណៈដែលកំពុងដោះស្រាយនូវផលវិបាកសង្គមនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ១៩ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនិងរក្សាកំណើនប្រកបដោយចីរភាព។

១២រក្សាការរូបរួមគ្នាដោយមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈដើម្បីចាត់វិធានការផ្សេងទៀតតាមតម្រូវការ។

១៣ណែនាំអោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីធ្វើជាអង្គភាពសម្របសម្រួលជាស្នូលដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានបូកបីដើម្បីតាមដានការអនុវត្តការប្ដេជ្ញាចិត្តនិងកិច្ចព្រមព្រៀងនានាដែលបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង