ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​១៥ មេសា​ ពុំរកឃើញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ និង ៥ករណីជាសះស្បើយ

46

ភ្នំពេញ៖​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតម៉ោង​ ៩ព្រឹក ថ្ងៃទី​ ១៥ មេសា​ ២០២០​ យើងពុំរកឃើញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ ជាសរុបប្រទេសយើងមានចំនួន​ ១២២ករណី​​ ដដែល​ និង ៥ករណីជាសះស្បើយ​ សរុប ៩៦នាក់ ស្លាប់គ្មាន​ ​។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ។ ក្នុងករណីបងសង្សយមានជំងឺ​ សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យឬទាក់ទងលេខ​ ១១៥​ ។

ដំណឹង​ល្អ​ពី​ក្រសួង​សុខាភិបាល​ នៅព្រឹក​ថ្ងៃទី​ ១៥​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ៖​ អ្នកឆ្លង​ថ្មី​ គ្មាន​ អ្នកឆ្លង​សរុប​ ១២២​ នាក់​​ ព្យាបាល​ជា​ ៥​ នាក់​សរុប​ព្យាបាល​ជា​ ៩៦​ នាក់​ កំពុង​ព្យាបាល​ ២៦​ នាក់​។ ទោះបីជាយើងកំពុងទទួលបានលទ្ធផលល្អ​ប្រសើរ​ក៏ដោយ​ ចូរយើងកុំភ្លេចខ្លួនឲ្យសោះ​ ព្រោះ​កូវីដ​ ១៩​ វាអាចវាយលុយយើងបានគ្រប់ពេល​បើយើងធ្វេសប្រហែស​ ។ យើងទាំងអស់គ្នា​ត្រូវ​បន្តស្ដាប់តាមការណែនាំរបស់​ក្រសួង​សុខាភិបាល​ និង​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​សុវត្ថិភាព​យើងទាំងអស់គ្នា​ ។ ជាពិសេស​ កុំភ្លេច​លាងសម្អាតដៃឲ្យបានញឹកញាប់​ និង​ កុំប្រមូលផ្ដុំគ្នាផឹកស៊ី​៕

 

អត្ថបទដែលជាប់ទាក់ទង