ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បង្ហាញពីការងារជួសជុល ថែទាំផ្លូវថ្នល់ ដំឡើងបង្គោលភ្លើង ការចាក់ជើងបង្គោលភ្លើង ជាមួយនឹងការ លាងសម្អាតផ្លូវក្នុងឱកាស បុណ្យចូលឆ្នាំថ្មី

87

ព្រះវិហារ៖ ក្នុងឱកាស នៃពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញការងារជាច្រើន ទាំងការជួសជុល ថែទាំផ្លូវថ្នល់ ការដំឡើងបង្គោលភ្លើង បន្តការចាក់ជើងបង្គោលភ្លើង ជាមួយនឹងការ លាងសម្អាតផ្លូវផងដែរ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ  លោក សំលាង ទ្រី  បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០នេះថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការថែទាំផ្លូវថ្នល់ ក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដូចខាងក្រោម ៖ ក្នុងនោះទី ១. អំពីសកម្មភាពការងារថែទាំផ្លូវជាតិលេខ៩២ (ក្រាលល្បាយថ្មភ្នំ) ដែលមានប្រវែង៨៧,៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង ដល់បន្ទាយស្រមោច។ ក្រុមការងារបន្តកៀរសម្រួលផ្លូវ និងថែមល្បាយថ្មភ្នំ សម្រេចបានលទ្ធផល៦ គីឡូម៉ែត្រ

បន្ថែមទៀត សរុបរួម សម្រេចបានប្រវែង ២៤,៨ គីឡូម៉ែត្រ។

ទី២. អំពីសកម្មភាពក្រុមការងារ ដំឡើងបង្គោលភ្លើង ផ្លូវកោះកែរ និងបន្តចាក់ជើងបង្គោលភ្លើង បានចំនួន ៦ កន្លែងបន្ថែមទៀត សរុបរួម ៤៣កន្លែង ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ទី៣. អំពីសកម្មភាពក្រុមការងាររលាងសម្អាតផ្លូវ និងបន្តលាងសម្អាតផ្លូវម្លូព្រៃ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង