ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ណែនាំប្រជាជន គិតគូមើលថែទាំសុខភាពជាចម្បង

63

ភ្នំពេញ៖លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយធ្វើការអំពាវនាវក្នុងការណែនាំទៅដល់បងប្អូនប្រជាជនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន៧សង្កាត់សូមអោយបងប្អូនមានការគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំសុខភាពអោយបានល្អប្រសើរ និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការទប់ស្កាត់នៃការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩។
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង មានមតិលើកឡើងបែបនេះខណៈពេលលោកអភិបាលខណ្ឌបានដឹកនាំ គណៈអភិបាល និងមន្ដ្រីក្រោមឱវាទ ,កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះធ្វើការផ្សព្វផ្សាយដោយស្ដីពីវិធីបង្ការនៃការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ ១៩ នៅតាមដងផ្លូវនានានៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២០នេះ។
ជាមួយគ្នានេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានធ្វើការក្រើនរំលឹកជាថ្មីដល់បងប្អូនប្រជាជនអោយមានការប្រុងប្រយ័ត្ន ខ្ពស់ជានិច្ចនិងការពារខ្លួនអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគ្រួសារ និងសង្គមជាតិយើងទាំងមូលផងដែរដោយជៀសផុតពីជម្ងឺ កូវីដ ១៩ មួយនេះ និងប្រទេសជាតិត្រលប់មករកសភាពដើមវិញពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង