ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនរងគ្រោះម្នាក់ ឈ្លោះប្រកែក គ្នាបង្កហិង្សាវាយតប់ បណ្ដាលអោយស្លាប់

84

 

ភ្នំពេញ : បុរសរងគ្រោះស្លាប់ក្រោយពីបញ្ជូលដល់មន្ទីរពេទ្យដោយឈ្លោះប្រកែកគ្នាបង្កហិង្សារឿងបាត់នំមួយចានដាក់សែនជនបង្កទាញដំបងឬស្សីវាយជនរងគ្រោះចំក្បាលនិងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២០នៅចំណុចភូមិព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ប៉ោ សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើរបួសក្បាលធ្ងន់ធ្ងរកកឈាមក្នយងខួរក្បាលបណ្ដាលស្លាប់ ។

បងស្រីសពបានប្រាប់អ្នកយកព័ត៍មានអោយដឹងថាកាលពីយប់ថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២០មុនកើតហេតុប្អូនខឹងរឿងបាត់នំស្រែកជេរឡូឡាហើយក៏ទទួលស្គាល់ថាប្អូនចូលហូបស្រាថ្នាំពិតមែនតែមិនដែលបង្កបំផ្លាញទ្រព្យសម្បត្តិនោះទេសព្វថ្ងៃមានកូនប្រុសអាយុ១៣ឆ្នាំហើយក៏មានជនបង្ក២នាក់ឈ្មោះម៉ាប់និងឈ្មោះ ឌីជេ អាយុប្រហែលជាង៣០ឆ្នាំដែលអ្នករស់នៅក្នុងភូមិតែមួយហើយក៏បានឈ្លោះប្រកែកតឹងសរសៃកខ្លាំងក៏ប្អូនគាត់ឃើញបុរស២នាក់ដើរមកផ្ទះខ្លួនក៏យកដំបងឬស្សីប្រវែងជិត២ម៉ែត្រមកកាន់នៅដៃដើម្បីការពារខ្លួនចៃដន្យជនបង្ក២នាក់ព្រួតគ្នាវាយប្អូនប្រុសគាត់ដេកដួលតែមិនដឹងថាជនបង្កយកដំបងឬស្សីវ៉ៃឯណាស្មានតែប្អូនស្រវឹងស្រាក៏អោយដេករហូតទាល់ម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២០ក៏បានហៅទៅហូបបាយស្រាប់តែឃើញមុខប្អូនប្រុសមានសភាពហើមជ្រាំខ្មៅប្រញាប់យកម៉ូតូរ៉ឺម៉កដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅក៏បន្តដឹកយកទៅកាល់ម៉ែត តែលោកគ្រូពេទ្យថាអត់សង្ឃឹមរហូតដល់ធ្វើការវះកាត់ហើយក៏នៅសង្រ្គោះមិនបានដដែល ។

នគរបាលការិយាល័យកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញបានសហការនគរបាលព្រហ្មទណ្ឌខណ្ឌត្រួតពិនិត្យកន្លែងកើតហេតុកាលពីថ្ងៃម៉ោង៧និង០០នាទីយប់ថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២០តែជនរងគ្រោះស្លាប់នៅម៉ោង២រសៀលថ្ងៃទី១៥សពរងរបួសក្បាលធ្ងន់ធ្ងរករណីឃាតកម្មដោយជនសង្ស័យ២នាក់ប្រើដំបងឬស្សីវ៉ៃចំក្បាលសពប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង