ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តកណ្តាលចុះ សួរសុខទុក្ខក្រុមគ្រួសារ មានសមាជិកមកពីប្រទេសកូរ៉េនៅស្រុក២និងចែកអំណោយគ្រួសារក្រីក្រ១៥គ្រួសារ

119

អភិបាលរងខេត្តកណ្តាលចុះ សួរសុខទុក្ខក្រុមគ្រួសារ មានសមាជិកមកពីប្រទេសកូរ៉េនៅស្រុក២និងចែកអំណោយគ្រួសារក្រីក្រ១៥គ្រួសារ

កណ្ដាល៖កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកស្រីប្រធានមន្ទីរអភិវឌ្ឍជនបទ លោកអភិបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារដែលមានសមាជិកមកពីប្រទេសកូរ៉េចំនួនមួយគ្រួសារ ព្រមទាំងបាននាំយកអំណោយមួយចំនួនប្រគល់ជូនផងដែរ។
នៅព្រឹកថ្ងៃដដែលនេះដែរ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកស្រីប្រធានមន្ទីរអភិវឌ្ឍជនបទ លោកអភិបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារ បានចុះសួរសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារក្រីក្រ ១៥គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយឡែកកាលពីថ្ងៃរសៀល ទី១៤ ខែមេសា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យ និងសួរសុខទុក្ខ បងប្អូនដែលមកពីប្រទេសកូរ៉េ ចំនួន២នាក់ ដែលស្ម័គ្រចិត្តតអនុវត្តវិធានការនៅដាច់ដោឡែក ចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅទីតាំងមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុនសែន ពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងឱកាសនោះលោកនុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានអរគុណបងប្អូនប្រជាពលរដ្ឋមកពីប្រទេសកូរ៉េដែលបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃហើយនេះក៏ជាដ់ម្បីសុខភាពបងប្អូនផងដើម្បីសហគមន៍មានភាពសុខសាន្តផងដែរ។
ពាក់ព័ន្ធនាំអំណោយចែកជូនគ្រួសារក្រីក្រ ១៥គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនោះលោកអភិបាលរងខេត្តក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកណ្ដាលចំពោះសុខទុក្ខបងប្អូនគ្រួសារក្រីក្រតាមរយៈការនាំយកអំណោយមកចែកជូននាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង